មុន​ធ្វើ​លំ​ហាត់ប្រាណ កុំ​ញ៉ាំ​អាហារ​ទាំងនេះ

719
ចែករម្លែក

នៅពេល​អ្នក​កំពុង​ធ្វើ​លំ​ហាត់ប្រាណ​ឈាម​មួយ​ភាគ​ធំ​ត្រូវបាន​បង្វែរ​ចូលទៅក្នុង​បេះដូង សួត និង​សាច់ដុំ​។ នេះហើយ​ជា​មូល​ហេតុដែល​សរីរាង្គ​មួយចំនួន​ដូចជា​ក្រពះ​និង​ពោះ វៀន​មិន​ទទួល បាន​បរិមាណ​ឈាម​គ្រប់គ្រាន់​ដើម្បី​បំពេញ​មុខងារ​រំលាយ​អាហារ​ក្នុង ពេល​ដំណាលគ្នា​។ ដូច្នេះ ការ​ទទួលទាន​អ្វីមួយ​ដែល​តម្រូវ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ធ្វើការ​ខ្លាំង​មុនពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ គឺ​មិនល្អ​សោះឡើយ​! ក៏​ព្រោះ​អ្នក​អាចជួយ​ប្រទះ​បញ្ហា​ឈឺពោះ​ធ្ងន់ធ្ងរ​បាន​។ ថា​តើ​អាហារ ប្រភេទ​ណាខ្លះ​ដែល​អ្នក​មិនគួរ​ទទួល ទាន​មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​?

១. អាហារ​សម្បូរ​ខ្លាញ់​
មុនពេល​ហាត់ប្រាណ​អ្នក​គួរ​ចៀសឱ្យផុត​ពី​អាហារ​ចៀន បំពង ឬ​អាហារ​សម្បូរ​ខ្លាញ់​! នោះ​ក៏ ព្រោះតែ​អាហារ​ប្រភេទ​នេះ​អាច​ផ្ដល់​សម្ពាធ ឬ​បន្ទុក​ខ្លាំង​ដល់​ក្រពះ​ដែល​នឹង​បណ្ដាលឱ្យ​ឈឺពោះ លើស​ជាតិ​ហ្គាស និង​រាគ​។ ការទទួល​ទាន​អាហារ​សម្បូរ​ខ្លាញ់​ចៀន​បំពង​ច្រើន​ក៏​មិនល្អ​ចំពោះ សុខភាព​បេះដូង​និង​ប្រព័ន្ធ​ស​រសៃ​ឈាម​បេះដូង​ផងដែរ​។​

២. បន្លែ​ប្រភេទ Cruciferous
​ទោះបីជា​បន្លែ​ប្រភេទ Cruciferous ដូចជា​ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ពន្លក​ផ្កា​ស្ពៃ និង​ស្ពៃ ក្ដោប​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​សមាសធាតុ sulfur ដែល​ជួយ​ប្រយុទ្ធ ប្រឆាំង​ជំងឺមហារីក​ក៏ពិតមែន ប៉ុន្តែ​អ្នក​មិនគួរ​ទទួលទាន​បន្លែ​ទាំងនេះ​នៅមុន​ពេលធ្វើ​លំ​ហាត់ ប្រាណ​ឡើយ​! ក៏​ព្រោះ​វា​អាច​បង្កបញ្ហា​ឈឺ​ចុក​ក្នុង​ពោះ​ដែលជា​លទ្ធផល​នៃ​បញ្ហា​ពិបាក​រំលាយ អាហារ និង​ការផលិត​ជាតិ​ហ្គាស​លើស​កម្រិត​។​

៣. សណ្ដែក​ពពួក Legumes
​សណ្ដែក​ពពួក legumes រួមមាន​សណ្ដែកដី សណ្ដែកខៀវ និង​សណ្ដែកក្រហម​ជាដើម​មិនគួរ ត្រូវបាន​ទទួលទាន​ភ្លាម​មុនពេល​ហាត់ប្រាណ​ឡើយ​។​នោះ​ក៏​ព្រោះតែ​សណ្ដែក​ទាំងនេះ​មាន​ផ្ទុក សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ខ្ពស់​ដែល​អាចធ្វើឱ្យ​ក្រពះ​ពិបាក​នឹង​រំលាយ​។​

៤. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
​ក៏​ដូចនឹង​សណ្ដែក​ពពួក legumes ដែរ​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា​ទឹកដោះគោ ឈី​ស និង​យ៉ា​អួរ​មិនគួរ​ត្រូវបាន​ទទួលទាន​មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​ឡើយ​! ជាពិសេស ចំពោះ​អ្នកចាញ់​ឡាក់​តូ​ស ការ​ទទួលទាន​ទឹកដោះគោ ឬ​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មុនពេល ហាត់ប្រាណ​អាច​បណ្ដាលឱ្យ​ឈឺ​ចុក​រមួល​ក្នុង​ពោះ​ខ្លាំង​។​

៥. អាហារ​ហឹរ​
អាហារ​ហឹរ​មិនគួរ​ត្រូវបាន​ទទួលទាន​មុនពេល​ហាត់ប្រាណ​ឡើយ​! ពិសេស​អ្នក​កំពុង មាន​បញ្ហា ច្រាល​ទឹក​អាស៊ីត​ក្រពះ ឬ​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​នេះ​។ នោះ​ក៏​ព្រោះតែ​អាហារ​ហឹរ អាច​បង្ក​ឱ្យ​អាស៊ីត​ក្រពះ​កើនឡើង ហើយ​អាចធ្វើឱ្យ​ក្រហាយ​ទ្រូង​ខ្លាំង​៕ ដោយៈ health.com.kh