តើ​មាន​ទម្លាប់​អ្វីដែល​អាច​ការពារ​មិន​ឲ្យ​ស្នាម​ជ្រួញ​សរសៃ​ទី​១​កើត​លើ​មុខ​អ្នក​?

598
ចែករម្លែក

​ស្បែក​មុខ​ដែល​ថ្មី​គឺអាច​ដុះ​ត្រឹម​ចន្លោះ​អាយុ​២៥​ឆ្នាំ​ប៉ុណ្ណោះ បើ​ហួស​ពី​អាយុ​នេះ ស្បែក​ចាស់ នឹង​ចាប់ផ្តើម​ដុះ​ឡើង​មកវិញហើយ ដូចនេះ​បើ​អ្នក​មិន​ថែរក្សា និង​មិនមាន​ទម្លាប់​ល្អ​ក្នុងការ​រស់នៅ នោះ​ស្បែក​អ្នកនឹង​កាន់តែ​ឆាប់​ជ្រួញ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​សម្រាប់​ការពារ​នោះ​?

​អ្នក​ត្រូវតែ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ឲ្យ​បាន​ពេញ​ខ្លួន​របស់​អ្នក ព្រោះ​បើ​ស្បែក​អ្នក​ត្រូវ​កម្តៅ ថ្ងៃ​ច្រើន វា​នឹង​ងាយ​ស្រួយ​ចេញ​ស្បែក​ដែល​ជ្រួញ​ខ្លាំងណាស់​។ នៅពេល​យប់​អ្នក​ត្រូវ តែ​ចូល​គេង​ឲ្យ បាន​មុន​ម៉ោង​១២ ព្រោះ​នៅ​ចន្លោះ​ម៉ោង​១០​ដល់​ម៉ោង​២​គឺជា​ពេលវេលា​ដែល​ស្បែក​ថ្មី​ចាប់ផ្តើម ដុះ​ឡើងវិញ ដូចនេះ​បើ​អ្នក​ចូល​គេង​ក្រោយ​ម៉ោង​១២ នោះ​ស្បែក​ថ្មី​នឹង​ដុះ​យឺត​ហើយ​ស្បែក អ្នកនឹង​ឆាប់​ចាស់ នោះ​ស្បែក​ដែល​ជ្រួញ​នឹង​ចាប់ផ្តើម​លេច​ឡើងលើ​មុខ​អ្នកជា​មិនខានឡើយ​។​

​ក្រៅពី​ថែរក្សា​ផ្នែក​ខាងក្រៅ អ្នក​ត្រូវតែ​ថែរក្សា​ផ្នែក​ខាងក្នុង​ដូចគ្នា ព្រោះ​ផ្នែក​ក្នុងនៃ​រាងកាយ​អ្នក ក៏មាន​ទំនាក់ទំនង​ជាមួយ​ស្នាម​ជ្រួញ​លើ​មុខ​អ្នក​ដែរ ដោយ​អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែលមាន វីតាមីន​E និង​C​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ដែលមាន​វីតាមីន​ទាំងពីរ​ប្រភេទ​នេះ​នឹង​ជួយ​ពន្យារ ឲ្យ​ស្បែក​អ្នក​មិនឆាប់​ចាស់ នោះ​ស្បែក​អ្នកនឹង​មិន​ងាយ​ជ្រួញ​ដែរ​។​

​អ្នក​មិនត្រូវ​តែងតែ​ព្រិច​ភ្នែក ហើយ​បង្រួម​ភ្នែក​អ្នក​ឲ្យ​តូច​មើល​របស់​អ្វីមួយ​ទេ​ហើយ​នៅពេលដែល អ្នក​ចេញទៅ​ក្រៅ អ្នក​ត្រូវតែ​ពាក់​វែ​នតា​ការពារ​កម្តៅថ្ងៃ ជាងនេះ ទៅ ទៀត​នៅពេលដែល​អ្នក ផាត់មុខ​អ្នក​មិនត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ឡើយ ម្យ៉ាងទៀត​បើ​អ្នក​នៅក្នុង​កន្លែង​ដែល​ស្ងួត​អ្នក​ត្រូវតែ​ផឹក ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទាំងអស់នេះ​ជា​ទង្វើ​ដែល​អាច​ការពារ​អ្នក​មិន​ឲ្យ​កើតមាន​ស្នាម​ជ្រួញ លើ​មុខ​អ្នក​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម