កងទ័ព​នូវែ​លសេ​ឡង់ ស្វែងរក​និង​នាំយក​សា​សព​ចេញពី​ភ្នំ​ភ្លើង​ដែល​ផ្ទុះ​

368
ចែករម្លែក

​ទាហាន​នូវែល​សេ​ឡង់​មួយក្រុម​ទទួលបាន​ជោគជ័យ​ក្នុង​ការរកឃើញ​សាកសព​៦ នាក់​ចេញពី​ភ្នំភ្លើង​ផ្ទុះ​នៅ​កោះ​White កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ធ្នូ នៅក្នុង​បេសកកម្ម​មួយ​ដែល​​ប្រឈម​ការ​ផ្ទុះ​ឡើង​ម្តង​ទៀត​នៃ​ភ្នំភ្លើង​នេះ​។​

​ប្រតិ​បត្ដិកា​រនេះ​បានចាប់ផ្តើម​នៅពេ​ល​ព្រឹក​នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​យោធា​២​គ្រឿង បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន Whakatane ឆ្ពោះ​ទៅ​ភ្នំភ្លើង​នោះ​ដែល​បាន​ផ្ទុះ​​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៦​នាក់​និង​រងរបួស​ធ្ងន់​រាប់សិប​នាក់​។​

​ក្រុម​ទាហាន​ដែល​មាន​គ្នា​៨​នាក់​នេះ​ត្រូវបាន​បញ្ជូន​ទៅ​រក​និង​ស្រង់​យក​សាកសព​មនុស្ស​៨ នាក់​ដែល​ស្ថិត​នៅ​ភ្នំភ្លើង​សកម្ម​បំផុត​របស់​ប្រទេស​នូវែ​លសេ​ឡង់​នៅ​ស្ថិតច​ម្ងាយ ៥០ គីឡូម៉ែត្រ​ពី​សមុទ្រ​។​

​បន្ទាប់​ពី​ការរង់ចាំ​អស់​រយៈពេល​ជាង​៥​ម៉ោង​មក ប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​ដឹក​សាកសព​ចំនួន​៦ នាក់​តាម​ឧទ្ធម្ភាគចក្រ​ដោយ​សុវត្ថិភាព​ទៅកាន់​នាវាចម្បាំង​មួយ​ដែល​​បាន​បោះ​យុថ្កា​ចាំ​នៅ​ឆ្នេរសមុទ្រ​នោះ​៕​ដោយ​៖​សុខា​/sn

ទាហាន​នូវែល​សេឡ​ង់​ដែឡ​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​បាន​ទៅ​ដល់​ភ្នំ​ភ្លើង​ដែល​ផ្ទុះ ក្នុង​បេសកកម្ម​រក​និង​នាំ​យក​សា​កព​ចេញពី​ភ្នំភ្លើង​នោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម