ស្វែងរក​ទីផ្សារ​ប្រេងឆា នៅ​កម្ពុជា និង​រក​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម ជាមួយគ្នា​

416
ចែករម្លែក

ដោយ​៖ មូល សម្បត្តិ​
​ភ្នំពេញ​៖
ក្រុមហ៊ុន​ប្រេងឆា​ធំ​មួយ មកពី​ម៉ាឡេស៊ី នា​ថ្ងៃទី​១២ ខែធ្នូ នេះ បានធ្វើ​សិក្ខាសាលា​មួយ ក្នុង​គោលបំណង​រក​ដៃគូ ពាណិជ្ជករ​ខ្មែរ មួយចំនួន ដើម្បី​សហការគ្នា ពង្រីក​ទីផ្សារ​ប្រេងឆា ពី​ប្រទេស​ម៉ាឡេស៊ី មក​លក់​នៅ កម្ពុជា​។​

​លោក ដា​ទុក ក​ល្យា​ណា សាន់​ដ្រា​ម (Datuk Kalyana Suundram) ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន MPOC បាន​ប្រាប់​ដល់​សន្និសីទ​សារព័ត៌មាន នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា​ថា ប្រជាជន​កម្ពុជា មាន​សេដ្ឋកិច្ច​ជឿនលឿន ក្នុងស្ថានភាព​សុខសន្តិភាព​ល្អ ហើយក៏​អាចជា​ទីផ្សារ​ដ៏​ល្អ សំរាប់​ប្រេងឆា នាំ​ពី​ប្រទេស​ម៉ាឡេស៊ី មក​លក់​នៅ​កម្ពុជា​ផងដែរ​។​

លោក Datuk Kalyana Sundram ថ្លែង​នៅក្នុង​សិក្ខាសាលា

​លោក​បាន​មានប្រសាសន៍ថា សិក្ខាសាលា ថ្ងៃនេះ ក៏​ជា​ឱកាស​អោយ​យើង សហការ​ជាមួយ អ្នករកស៊ី​ជំនួញ​ប្រេងឆា​ខ្មែរ ធ្វើ​ប្រតិបត្តិការ​រួមគ្នា ពង្រីក​ទីផ្សារ​ប្រេងឆា អោយ​កាន់តែ​ខ្លាំងក្លា ថែមទៀត​។​

​លោក​បាន​អះអាងថា ពិតណាស់​ហើយ​ថា យើង​មានការ​ព្រួយបារម្ភ ទៅដល់​ប្រេងឆា មិនល្អ ឫ ប្រេងឆា​ក្លែងក្លាយ បាន​វាយលុក មកលើ​ទីផ្សារ​កម្ពុជា តែ​ការនាំ​ប្រេងឆា​របស់​យើង មកនេះ ពិត​ជាមាន​គុណភាព ធានា​សុវត្ថិភាព​សុខភាព ដល់​ការហូបចុក និង​ចំអិន​ចំណីអាហារ ពីព្រោះ​យើង មាន​ក្រុមប្រឹក្សា បច្ចេកទេស ខាង​ផលិត​ប្រេង បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ចេញពី​រោងចក្រ ហើយ​ក៏មាន​អ្នកជំនាញ ខាង​ទំនាក់ទំនង​រក​ទីផ្សារ ១៦០ ប្រទេស នៅលើ​ពិភពលោក​។ ប្រទេស​ម៉ាឡេស៊ី​នេះ ក៏​ជា​ប្រទេស​ទី​២ ខាង​ផលិត​ប្រេងឆា នាំចេញ​ធំជាងគេ នៅលើ​ពិភពលោក ដោយសារ​ភូមិសាស្ត្រ​អំណោយផល ដល់​ដំណាំ​ដូងប្រេង ច្រើនជាងគេ​។​

​លោក​ប្រធាន​នាយក​ប្រតិបត្តិ រូបនេះ មាន​សុ​ទុ​ដ្ឋិ​និយម​ថា ទីផ្សារ​កម្ពុជា នឹង​ទទួលយក​ប្រេងឆា ដ៏​មាន​គុណភាព​នេះ ហើយ​អាច​ឈានទៅ​បង្កើត រោងចក្រ​ផលិត​ប្រេងឆា​នេះ នៅ​កម្ពុជា នាពេល​អនាគត ប្រសិនបើ​ទីផ្សារ​ប្រេងឆា កាន់​តែមាន​តម្រូវការ​ខ្ពស់​៕v

​ទិដ្ឋភាពនៅក្នុង​សិក្ខាសាលា
​ទិដ្ឋភាពនៅក្នុង​សិក្ខាសាលា

ទីតាំងផ្សាយពាណិជ្ជកម្ម