​ជើង​ខ្លាំង​ខេត្តសៀមរាប ជួប​ជាមួយ​ជើង​ខ្លាំង​ថៃ កង មឿង​លូ​ង

447
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ជើង​ខ្លាំង មកពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ ខេត្តសៀមរាប រិ​ទ្ធ ភូ​លូ បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កង់ មឿង​លូ​ង (Kong Moeunluong) លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​១៥ ធ្នូ ខាងមុខនេះ ។​

​នេះ​ជាការ​បង្ហាញខ្លួន​ដ៏​កម្រ របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង​រូបនេះ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ។ អ្នក​ប្រដាល់​រូបនេះ តែងតែ​បង្ហាញខ្លួន ញឹកញាប់ លើស​ង្វៀន​ផ្សេងៗ ។ ពេលនេះ គេ​ជួប​ជាមួយ​អ្នក​ប្រដាល់ ចំណូល​ថ្មី​ថៃ ដែល​មិនមាន​នរណា​ដឹងថា ខ្លាំង ឬ ខ្សោយ នោះឡើយ ។​

រិ​ទ្ធ ភូ​លូ និង កង មឿង​លូ​ង​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​កម្ពុជា រូបនេះ គេ​តែងតែ​ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស ដោយ​គេ​ប្រកួត​ប្រភេទ កីឡា​យុទ្ធសិល្ប៍​ចម្រុះ MMA (Mixed Martial Art) ឬ​គេ​ហៅថា ប្រភេទ​កីឡា​វ៉ៃ ក្នុង​ទ្រុង ។ បើតាម​ការបញ្ជាក់ របស់លោក ថៃ អ៊ូ​ដែល ជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា កង មឿង​លូ​ង ក៏​ជា​អ្នក​ប្រដាល់​ល្អ​ដែរ គឺ​មិនអាច​មើលស្រាល​គេ​បានទេ ។​

​ចាំមើល រិ​ទ្ធ ភូ​លូ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៤៨​ដង ចាញ់​១២​ដង ស្មើ​ពិន្ទុ​៤​ដង អាច​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៥៦​ដង ចាញ់​៨​ដង បាន​ឬទេ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ សេង ហៀ​ង ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ធន អៀង​ឡេង ក្លិប​កងយោធពល​ខេមរភូមិន្ទ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​សេង ហៀ​ង បាត់​មុខ​ប៉ុន្មាន​ឆ្នាំ មកហើយ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​អស្ចារ្យ​ណាស់ណា​ទេ តែ​គេ​វ៉ៃ​ស៊ូ ហើយ​ការប្រកួត​របស់គេ ភាគច្រើន កម្រ​មាន​នរណា វ៉ៃ​គេ​ឲ្យ​សន្លប់​ណាស់ តែ​ពេលនេះ មិនដឹងថា គេ​ដូច​ពីមុន ឬក៏​យ៉ាងណា​ឡើយ ។ ចំពោះ ធន អៀង​ឡេង គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែ​គេ​អាច​រាប់បញ្ចូល​ថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ ក៏​ថា​បានដែរ ។ ជំនួប​មួយ​នេះ ទាំងសងខាង សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា ជ័យជំនះ​ជា​របស់ ធន អៀង​ឡេង ឬ​ជា​របស់ សេង ហៀ​ង តែប៉ុណ្ណោះ ? ។​

​ឡុង សំណាង ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនសូវ​មានឈ្មោះ បោះ​សម្លេង​ដូចគ្នា តែ​ពួកគេ​ប្រកួត​គ្នា ដោយ​ហ៊ាន​វ៉ៃ​ប្ដូរ​កែង​គ្នា ដោយ​គ្មាន​ញញើត ។ ចាំមើល នរណា​ឈ្នះ ?​។​

​ជើង​ខ្លាំង ជី ឆៃលី សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ រិ​ន ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ សំអាន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នកក្រ​ដាល់ សោម ពិសិដ្ឋ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v