២៣ ប្រទេស នឹងចូលរួម​កីឡា វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក នៅ​កម្ពុជា​

440
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុម​កីឡាករ កីឡាការិនី វ៉ូ​វី​ណា​កម្ពុជា ត្រៀមខ្លួន​ជាស្រេច សម្រាប់​ស្វាគមន៍​ក្រុម​វ៉ូ​វី​ណា​ម ចំនួន ២៣ ប្រទេស​ទៀត ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” ដែល​នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​កម្ពុជា​។​

ទិដ្ឋភាព​ហ្វឹកហាត់​

​លោក អ៊ូ រតនា អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ប្រសាសន៍ថា កម្ពុជា បាន​ត្រៀមខ្លួន​រួចហើយ ក្នុងនាម​ម្ចាស់ផ្ទះ ដើម្បី​ដណ្តើម​មេដាយ ជូន​ប្រទេសជាតិ ដោយសារតែ​ការប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​ឥណ្ឌា យើង​ទទួលបាន​លទ្ធផល​ល្អ ហើយ​ពេលនេះ ក៏​យើង​សង្ឃឹម ទទួលលទ្ធផល​ល្អ​ដែរ​។ ការប្រកួត យើង​ផ្តោត​សំខាន់ លើ​កត្តា​សក្តានុពល​ខ្លាំង​របស់​កម្ពុជា ហើយ​កម្ពុជា ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ ជើងឯក​អាស៊ីអាគ្នេយ៍ ចំនួន​ពីរលើក រួចមកហើយ​។

ទន្ទឹមនេះ បណ្តា​ប្រទេស​នានា លើ​ពិភពលោក ជាង ៤០ ប្រទេស ដែលជា​សមាជិក​ពេញសិទ្ធិ របស់​សហព័ន្ធ​ពិភពលោក មាន​ឆន្ទៈ​ចង់​ស្គាល់ ចង់ឃើញ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ល្បីល្បាញ ពី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ដ៏​សម្បូរបែប ជាពិសេស គឺ​ប្រាសាទអង្គរវត្ត តែម្តង ដោយ​បណ្តា​ប្រទេស​នានា សន្យាថា ក្រោយ​បញ្ចប់​ការប្រកួត ពួកគេ​ចង់​ដើរ​កម្សាន្ត​ផងដែរ​។​

ទិដ្ឋភាព​ហ្វឹកហាត់​

​លោក​បាន​បន្តថា ការប្រកួត យើង​មានឱកាស​ដ៏​ល្អ សម្រាប់​កម្ពុជា ក្នុង​ការកសាង និង​អភិវឌ្ឍន៍​វិស័យ​កីឡា ឱ្យ​កាន់តែ​រីកចម្រើន ព្រម​ជាមួយនឹង ឱ្យ​សហព័ន្ធ​វ៉ូ​វី​ណា​ម ពិភពលោក បានទទួល​ស្គាល់ នូវ​អាជ្ញាកណ្តាល ចៅក្រម​កម្ពុជា គឺជា​មន្ត្រី​កម្រិត​អន្តរជាតិ ផងដែរ​។ ជាមួយគ្នា​នោះ យើង​កំពុង​រួមគ្នា កសាង​បន្ថែមទៀត នូវ​កិត្តិយស កិត្យានុភាព​របស់​ជាតិ លើ​ឆាក​អន្តរជាតិ តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពិភពលោក និង​បន្ថែម​នូវ​ការផ្សព្វផ្សាយ នូវ​ប្រពៃណី វប្បធម៌ ទេសចរណ៍ ជូន​មិត្ត​អន្តរជាតិ ទៀតផង​។​

​លោក​បាន​បន្ថែមថា ព្រឹត្តិការណ៍​នេះ ក៏​នឹង​ជួយ​តម្រង់ទិស ទាំង​ការរៀបចំ ទាំង​ការបង្កើន​គុណភាព របស់​អត្ត​ព​លិ​ក​កម្ពុជា ជាមួយនឹង​ប្រភេទ​កីឡា​ទាំងអស់ ដែល​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ បាន​ត្រៀមលក្ខណៈ ឆ្ពោះទៅ​ដណ្តើម​ភាពជោគជ័យ រួមគ្នា​ក្នុង​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕v

ទិដ្ឋភាព​ហ្វឹកហាត់​