ចែក​ពានរង្វាន់​ដល់​ម្ចាស់​អាជីវក​ម្មណា​ដែល​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​

315
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នៅ​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​១២​ខែធ្នូ​នេះ មន្ត្រី​ក្រសួងទេសចរណ៍​បាន​បើក​សិក្ខាសាលា​មួយ និយាយ​អំពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​។ ក្នុង​គោលបំណង​បំបាត់​កុំ​ឲ្យ​មាន​អ្នក​ជក់បារី ឬ​គ្មាន​ផ្សែង​បារី​នៅតាម​សេវាកម្ម​នានា បំរើ​ឲ្យ​វិស័យ​ទេសចរណ៍ ពិសេស​ក្នុង​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​និង​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ជាដើម​។​

​លោក ហោ សារុន អនុ​រដ្ឋលេខា​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ទៅកាន់​ម្ចាស់​អាជីវកម្ម​នានា​ថា យើង​មានច្បាប់ បទដ្ឋាន​គតិយុត្ត សារា​ចរណ៍​ណែនាំ​ស្តីពី​ការហាម​ប្រាម​ការជក់បារី​ការផលិត​ថ្នាំជក់​។ បញ្ហា​នេះ បើ​មាន​ផ្សែង​បារី​បង្ក​កើតមាន​តាម​សណ្ឋាគារ តាម​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ដែលមាន​ភ្ញៀវទេសចរ​ច្រើន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​ពួកគេ ដូចដែល​ច្បាប់​បាន​ហាមឃាត់​។ ហើយ​យើង​ក៏មាន​វិធានការណ៍​ជាច្រើន​ទៀត ដូចជា​អប់រំ ណែនាំ ផ្សព្វផ្សាយ បិទ​ស្ទីក​ឃើ​រ ហាមឃាត់​ការជក់បារី​នៅតាម​សាលារៀន តាម​សណ្ឋាគារ ផ្ទះសំណាក់ ហាង​ម្ហូបអាហារ​។​ល​។​

​លោក​អនុ​រដ្ឋលេខា​ក៏បាន​បង្ហាញ​នូវ​លទ្ធផល​ទទួលបាន​ពី​ការផ្សព្វផ្សាយ​កន្លងមក​។ គឺមាន​២២​សណ្ឋាគារ​ក្នុ​ចំណោម​៤៤​សណ្ឋាគារ បាន​អនុវត្ត​បានល្អ គឺ​គ្មាន​ផ្សែង​បារី​ប្រកបដោយ​បរិ​ស្ថា​ល្អ និង​មាន​ភោជនីយដ្ឋាន​១៣​កន្លែង​ក្នុងចំណោម​២៦​កន្លែង​ដែល​គ្មាន​ផ្សែង​បារី​។ អង្គភាព ឬ​សេវាកម្ម​ទេសចរណ៍​ទាំងនេះ​នឹង​ទទួលបាន​ពាន ស្នាដៃ​ឆ្នើម​ខាងមុខនេះ​។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ស្រូបយក​កំលាំង​ពលកម្ម​អោយមាន​ការងារ​ធ្វើ​រាប់ម៉ឺន រាប់សែន​នាក់​បាន​ចំណូល​លើក​កំពស់​ការរស់នៅ​កាន់តែ​ប្រសើរ​ជា​រៀងរាល់ឆ្នាំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម