បុរស​ម្នាក់​ស្លាប់​ដោយ​បើក​ម៉ូតូ​បុក​រថយន្ត​ខូច​ចត​ចោល​

392
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ ដែល​ហេតុការណ៍​ខាងលើនេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៤​:៣០​នាទី យប់​ឈានចូល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​នៅ​ចន្លោះ​គីឡូម៉ែត្រ​១០៩-១១០​ លើផ្លូវ​ជាតិ​លេខ​១​ត្រង់ចំណុច​ភូមិ​នា​រា​ទេ​ន ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ទិសដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១៧ ផ្លាកលេខ ភ្នំពេញ 1CF 0020 បើកបរ​ដោយ​ឈ្មោះ ង៉ុ​ល រិ​ក ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដូន​លែ​ប ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​( ស្លាប់​នៅ​កន្លែងកើតហេតុ​)​មិនមាន​ពាក់មួក​សុវត្ថិភាព​។​

​ប្រភព​ដដែល​បាន​បន្តថា រថយន្ត​បង្កម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពណ៌​សលាយ​ក្រហម ផ្លាកលេខ​តួ​ក្រោយ ភ្នំពេញ 4A 7586 លេខ​ក្បាល​ភ្នំពេញ 3C 8496 អ្នកបើកបរ​មិន​ស្គាល់​អត្ត​ញ្ញាណ​រត់បាត់​ពី​កន្លែងកើតហេតុ​។

​បច្ចុប្បន្ន​មធ្យោបាយ​ទាំងពីរ សមត្ថកិច្ច​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​ សមត្ថ​កិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ឆ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​មូលហេតុ គឺ​ដោយសារ​រថយន្ត​ខូច​ចត​ចោល​នៅលើ​ច​ញ្ចើ​ម​ថ្នល់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម