ក្រុមប្រឹក្សារាជធានីកោតសរសើរ​​អាជ្ញាធររាជធានីដែលធ្វើបាន​ជោគ​ជ័យម្ចាស់ផ្ទះកិច្ចប្រជុំAIMF​

240
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីថ្ងៃទី១២ធ្នូ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែង​កោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ និងសំរេចបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះដែលមហាសន្និបាតនេះគឺមោទនៈភាពនិងជាកិត្តិយសដ៏ធំធេងសំរាប់កម្ពុជា និងសំរាប់រាជធានីភ្នំពេញនឹងបានឆ្លុះបញ្ចាំងពីដំណើរការ អភិវឌ្ឍន៏រាជធានីភ្នំពេញក្នុងរយះពេល៤០ឆ្នាំចុងក្រោយនិងធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។

លោកប្រធានក្រុមប្រឹក្សាក៏បានលើកឡើងផងដែរថា៖នៅថ្ងៃទី១៧ធ្នូខាងមុខនេះ ក្រសួងមហាផ្ទៃនឹងអញ្ជើញគ្រប់ផ្នែក និងស្ថាប័នពាក់ពន្ធ័ទៅធ្វើការផ្សព្វផ្សាយត្រៀមលក្ខណៈអនុវត្តអនុក្រឹត្យលេខ១៨៣ អ.ន.ក្រ.បក ស្តីពីមុខងារនិងរចនាសម្ពន្ធ័រដ្ឋបាល ខណ្ឌនៃរាជធានីភ្នំពេញ និងអនុក្រឹត្យលេខ១៩៣អ.ន.ក្រប.ក ស្តីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្តដែលជាការត្រៀមលក្ខណៈអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីខែមករា ឆ្នាំ២០២០ខាងមុខនេះ៕B/