កិច្ចពិភាក្សាការងាររដ្ឋបាលខេត្ត សៀមរាប ជាមួយ ក្រុមហ៊ុន Beijing Jingneng Power Co.,Ltd ដែល វិនិយោគរោងចក្រ ផលិតថាមពលអគ្គិសនី

259
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាបដែលមានលោក ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី ។

ជំនួបកិច្ចពិភាក្សាការងារនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅរដ្ឋបាលខេត្តសៀមរាប។

លោក ទៀ សីហា បាននិយាយថា នៅក្នុងកិច្ចពិភាក្សាការងារនេះ តំណាងក្រុមហ៊ុនបានស្នេីសុំអោយរដ្ឋបាលខេត្ត ជួយរកដី ឬ ជួលដី ដែលមានតម្លៃទាប ប្រសិនបើក្រុមហ៊ុន​ទិញ ឬ ជួលដី ដែលមានតម្លៃថ្លៃពេក ក្រុមហ៊ុនក៏លក់អគ្គិសនីក្នុងតម្លៃថ្លៃដែរ ហើយនឹងត្រូវវិនិយោគរយៈពេលយូរទើបក្រុមហ៊ុនអាចទទួលបានផលចំណេញ ជួយគាំទ្រគម្រោង​របស់ក្រុមហ៊ុន និងជួយសម្របសម្រួលបន្ធូរបន្ថយពន្ធ និងជួយទិញអគ្គិសនីពេលក្រុមហ៊ុនផលិតបាន។

លោកបានបន្តថា លោក បានគាំទ្រលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតអគ្គិសនី ចំពោះក្រុមហ៊ុន ដែលមិនធ្វើឱ្យប៉ះពាល់បរិស្ថាននៅក្នុងខេត្តសៀមរាប ហើយឯកឧត្តម បានបន្ថែមទៀតថា នឹងជួយសម្របសម្រួលនីតិវិធីច្បាប់នៅពេលដែលក្រុមហ៊ុនទទួលបានការអនុញ្ញាតលើគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ហើយរដ្ឋបាលខេត្តនឹងចុះអនុស្សារណៈជាមួយក្រុមហ៊ុននៅពេលទទួលបានសិទ្ធិពីថ្នាក់ជាតិ។

លោកបានបញ្ជាក់ថា នៅខេត្តសៀមរាប ការប្រេីប្រាស់អគ្គិសនី បានគ្របដណ្តប់​ប្រហែល ៨០% ដែលមានបណ្តាញខ្សែមកពីប្រទេសថៃចំនួន ១១៥ មេកាវ៉ាត់ និងមកពីវារីអគ្គិសនីខេត្តពោធិ៍សាត់ទំហំ ២៣០ មេកាវ៉ាត់ ហេីយនឹងមានថាមពលអគ្គិសនីមកពីសេសានទំហំ ៤០០ មេកាវ៉ាត់ ក្នុងពេលខាងមុខ។

លោកក៏បានបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី ការប្រេីប្រាស់អគ្គិសនីនាពេលបច្ចុប្បន្ន មានការខ្វះខាត ហេីយតម្រូវការប្រេីប្រាស់មានការកេីនឡេីងជារៀងរាល់ឆ្នាំ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម