កញ្ញា អ៊ិត ម៉ូលិកា សុខចិត្តបោះបង់ ការងារសិល្បៈព្រោះចង់ច្បាម ជំនួញអោយ ពេញដៃ

483
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ស្រីស្អាតក្នុងប្រភពអនឡាញ អ្នកណាក៏ស្គាល់កញ្ញា អ៊ិត ម៉ូលិកា ដែលមានសម្រស់ស្រស់ផូរផង់រហូតមាន ផលិតកម្មជាច្រើនកំពុងតែចែចូវនាង អោយប្រឡូកក្នុងសិល្បៈយ៉ាងពេញទំហឹង ប៉ុន្តែសំណើរនោះត្រូវបាន CEO វ័យក្មេងរូប នេះ បដិសេដ ក្រោមហេតុផលគ្មានអ្នកមើលថែជំនួញរបស់នាង ប្រសិននាងចាប់ អាជីពជាអ្នកសម្តែង ចោលមុខជំនួញ។

កញ្ញា អ៊ិត ម៉ូលីកា CEO នៃផលិតផល Dr.k (ដុកទ័រខេ) បានថ្លែងថា នាងមាន អារម្មណ៍រំភើបមែនទែន ដែលនាងបានខិតខំរហូតមានថ្ងៃនេះ បើទោះពេលខ្លះនាង ស្ទើរតែបោះបង់ការងារនេះម្តងៗ និងឈោងចាប់យកការងារជាតារាសម្តែង ប្រឡូកក្នុង វិស័យសិល្បៈ ដែលផលិតករជាច្រើនបានមើលឃើញពីសម្រស់និងទេព កោសល្យ របស់នាង។ ប៉ុន្តែដើម្បីជំនះឧបស័គ្គនាងបានខិតខំ បោះជំហ៊ានមួយដំណាក់កាលម្តងៗ រហូតមកដល់ថ្ងៃនេះ ដែលនាងបានឈ្នះពាន ក្នុងកម្មវិធី The Best Business & Products Star Award 2019 នៅប្រទេសថៃ ដែលមានសមាជិកមកពីបណ្តា ប្រទេសក្នុងអាស៊ានជាច្រើនរយនាក់។ ដូច្នេះហើយទើបធ្វើអោយនាងគិតថា ការប្រឹង ប្រែង ខាងមុខជំនួញរបស់នាងទទួលបានផ្លែផ្កាគួរជាទីពេញចិត្តដែលសមនិងការ លះបង់របស់នាងកន្លងមក។

ម៉ូលីកា បន្ថែមថា ” នាងខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានទទួលពាន ក្នុងនាមជា អ្នក Business ចែកចាយផលិតផលដែលមានគុណភាពល្អដល់អតិថិជនដោយបាន ឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ”។

ក្រៅពីទទួលបានពានហើយនោះ CEO វ័យក្មេងរបស់ Dr.K (ដុកទ័រខេ) កញ្ញា អ៊ិត ម៉ូលិកា ក៏បានចុះទៅដល់រោងចក្រផ្ទាល់កំពុងតែផលិតនៅប្រទេសថៃ ដែលយកវត្ថុ ធាតុដើមមកពីប្រទេសនៃប៉ែកអ៊ឺរ៉ុប។ ចំពោះការចុះទៅដល់រោងចក្រនេះដែរកញ្ញា អ៊ិត ម៉ូលិកា ព្រមទាំង CEO ដែលមកពីបណ្ដាប្រទេសផ្សេងទៀតបានចែករំលែក បទ ពិសោធន៍ គ្នាទៅវិញទៅមក៕