ជនល្មើសស្ទាក់កាប់ពលរដ្ឋ៤នាក់​ យ៉ាងព្រហើន រួចគេចខ្លួនដោយ​​សុវត្ថិភាព សង្ស័យចង់សាកសមត្ថ​ភាពអធិការក្រុងតាខ្មៅ ឡើងថ្មី

265
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ បញ្ហាសន្តិសុខ និង សុវត្ថិភាព ហាក់មិនទាន់មានសភាពល្អប្រសើរប៉ុន្មានទេ ក្រោយពីអធិការនគរបាលក្រុងតាខ្មៅ ឡើងថ្មីភ្លាម ឃើញថា។ មិនទាន់ល្អប្រសើរនេះ គឺ បន្ទាប់ពីមានជនល្មើសមួយក្រុមបានស្ទាក់កាប់លើប្រជាពលរដ្ឋ បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

អធិការនគរបាលក្រុងតាខ្មៅ ទើបឡើងថ្មី គឺ លោកវរសេនីយ៍ យី វណ្ណដា ថ្លែងថា ករណីនេះកម្លាំងរបស់លោកកំពុងស្រាវជ្រាវហើយ មិនទាន់ចាប់បានជនល្មើសនៅឡើយទេ។

អំពើហិង្សាមួយ គឺ បានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ អស់រយៈពេលជាច្រើនម៉ោង ដោយបណ្តាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកក្រុមជនល្មើស បានគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចនោះទេ។

ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ នៅលើផ្លូវលំ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បងប្អូនជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ CPC NEWS ដោយផ្ទាល់ថា នៅមុនពេលកើតហេតុ គឺឃើញភាគីខាងជនរងគ្រោះជិះម៉ូតូមកទិញស្រាបៀរ យកទៅផឹកក្នុងកម្មពិធីជួបជុំបងប្អូន។

ស្រាប់តែវិលត្រឡប់មកពីទិញស្រាបៀរវិញ ដល់កន្លែងកើតហេតុ ក៏លេចមុខភាគីម្ខាងទៀតមានគ្នាច្រើននាក់ កាន់កាបិត ដំបង បានស្ទាក់ភាគីជនរងគ្រោះ កាប់និងវៃ បណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់ ដោយមិនដឹងមូលហេតុ។ ដោយឡែកក្រុមជនសង្ស័យបានរត់ចូលបន្ទប់ផ្ទះជួល ផ្លោះរបងរត់គេចខ្លួនបាត់។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុផងដែរ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់នៅថ្ងៃទី១៣ ខែធ្នូ នេះ ថា ករណីហិង្សានេះបណ្តាលអោយមានអ្នករបួស៤នាក់ ដោយម្នាក់បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យកម្លាំងជំនាញរបស់លោកកំពុងស្រាវជ្រាវតាមចាប់ហើយ។

លោកអធិការនគរបាលក្រុងតាខ្មៅ បន្តថា ចំពោះដើមចមលម្អិតលោកមិនទាន់បានដឹងនៅឡើយទេ ដោយយប់មិញនេះ មានករណីច្រើនបានកើតឡើង ដោយុលោកកំពុងបន្តនីតិវិធី។

ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ សង្ឃឹមថា លោកអធិការទើបឡើងថ្មី នឹងមានសមត្ថភាពតាមចាប់ខ្លួនក្រុមជនល្មើសបាន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ