​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​៧​នាក់​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​ថ្ងៃទី​១៣​ធ្នូ​

339
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១២​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩ ​កើតមាន​៨​លើក​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និងបាន បង្កឲ្យមានអ្នករងរបួសធ្ងន់ – ស្រាល ៧ នាក់ ( ស្រី ១ នាក់ ) ។

​របាយការណ៍​បន្តថា ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿនកំណត់ , មិនគោរព សិទ្ធិ បត់​មិនប្រកាន់​ស្តាំ​ជាដើម ។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឲ្យមានការខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និង របួស សរុប ចំនួន ១០ នាក់ នៅ ថ្ងៃទី ១៣ ខែធ្នូ នេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ៨ លើក ៕S/​Ha