​ម្ចាស់​ផ្តល់​សេវា​សំរាម​បកស្រាយ​រឿង​ក្លិនស្អុយ​ជះ​ទៅលើផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​កំពង់រោ​ទ៍

289
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​និង​មន្ត្រី​បរិស្ថាន​បាន​ចុះទៅពិនិត្យ​ទីលាន​ចាក់សំរាម​មួយកន្លែង​ស្ថិតនៅ​ភូមិ​អូរ​ឃុំ​ថ្មី​ស្រុក​កំពង់រោ​ទ៍ ​កាលពី​រសៀល​ថ្ងៃទី​១៣​ធ្នូ​២០១៩ ​ក្រោយពី​មាន​ព័ត៌មាន​ផ្សាយ​និង​ឡាយ​តាម​អន​ឡាញ​ចោទប្រកាន់ថា​ម្ចាស់​អាជីវកម្ម​ប្រមូល​សំរាម​យក​ចាក់​ក្នុង​ទីលាន​ចាក់សំរាម​បង្កឱ្យមាន​ជះក្លិន​ស្អុយ​ទៅលើផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​ ហើយ​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​។​

នៅ​រសៀល​ថ្ងៃទី​១៣​ធ្នូ​ លោក​ឆឹង​ សា​រ៉ា​ អភិបាលរង​ស្រុក​កំពង់រោ​ទ៍បាន​ដឹកនាំ​ក្រុមការងារ​មាន​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ថ្មី​ លោក​មេភូមិ​ថ្មី​និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ស្រុក​កំពង់រោ​ទ៍ ​បាន​ចុះទៅពិនិត្យ​ដល់ទី​លាន​ចាក់សំរាម​ខាងលើ​ ពិនិត្យឃើញថា​ពុំមាន​ធំុ​ក្លិនស្អុយ​ខ្លាំង​ដូច​ការចោទប្រកាន់រ​នោះទេ ​ដោយ​ម្ចាស់​អាជីវកម្ម​ប្រមូល​សំរាម​បាន​ញែក​សំរាម​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​។​

​លោក​ឆឹង​សា​រ៉ា​ អភិបាលរង​ស្រុក​កំពង់រោ​ទ៍បាន​មាន​ប្រសា​ស៍​ថា ​លោក​ពេញ​ ទឹ​ត្ថា​រ៉ា ​ក្រុមហ៊ុន​អាជីវកម្ម​ប្រមូល​សំរាម​ស្រុក​កំពង់រោ​ទ៍​បានទទួល​អាជីវកម្ម​ប្រមូល​សំរាម​រយៈពេល​៣​ឆ្នាំ​គឺ​ចាប់ពី​ចុងឆ្នាំ​២០១៧​ដល់​ចុងឆ្នាំ​២០២០​។​មុនពេល​សិក្សា​ទីលាន​ចាក់សំរាម​នោះ ​គឺ​ពុំមាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទេ​ ដោយ​គ្មាន​ផ្លូវថ្នល់​គ្រាន់​តែមាន​ប្រជាពលរដ្ឋ​សង់​ខ្ទម​ចាំ​ស្រូវ​នៅ​រដូវ​ធ្វើស្រែ​។​

​រហូតដល់​ឆ្នាំ​២០១៨​ គម្រោង​មូលនិធិ​ក្រុមប្រឹក្សាឃុំ​ថ្មី​បាន​អភិវឌ្ឍន៍​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​ ទើប​នៅក្នុង​ឆ្នាំ​២០១៩​ក៏មាន​ប្រជាពលរដ្ឋ​៤​គ្រួសារ​បានមក​សាងសង់​ផ្ទះ​រស់នៅ​ចម្ងាយ​ពី​ទីលាន​ចាក់សំរាម​ប្រមាណ​១០០​ម៉ែត្រ​។​នៅក្នុង​ខែធ្នូ​នេះ ​ខ្យល់​ធ្លាក់​មកពី​ជើង​ក៏បាន​ជះក្លិន​ស្អុយ​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ​។​នៅ​ថ្ងៃទី​៥​ធ្នូ​២០១៩ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​លោក​មេភូមិ​និង​ក្រុមប្រឹក្សាឃុំ​អាជ្ញាធរ​ស្រុក​បាន​ហៅ​ម្ចាស់​អាជីវកម្ម​ពិភាក្សា​រក​ទីតាំង​ថ្មី​ដើម្បី​ដាក់​សំរាម​។​

​អាជ្ញាធរ​កំពុង​សិក្សា​រក​ទីតាំង​ថ្មី​ មិនមែន​អាជ្ញាធរ​មិន​អើពើនោះទេ​។​ទីលាន​ចាក់សំរាម​នេះ​មិន​ចេះតែ​យកទៅដាក់​ដោយ​គ្មាន​ការសិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទេ ​ទើប​ដំណោះស្រាយ​ត្រូវ​ប្រើពេល​វេលា​។​លោក​ពេញ​ទឹ​ត្ថា​រ៉ា​ ម្ចាស់​អាជីវកម្ម​ប្រមូល​សំរាម​កំពង់រោ​ទ៍​បានឱ្យដឹងថា​សំរាម​លោក​បាន​ញែក​ចេញ​ជា​បី​ប្រភេទ ​គឺ​កាកសំណល់​ថង់​ប្លាស្ទិ​ក ដប​ជ័រ​ក្រដាសកេសទុក​លក់​អេតចាយ​,​កាកសំណល់​រឹង ​សម្បកដូង​ កាក​អំពៅ​សម្រាប់​ដុត​ កាកសំណល់​ផ្ទះបាយ​យកទៅ​ធ្វើ​ចំណី​សត្វ​។​

ដូច្នេះ​កាកសំណល់​សំរាម​មួយចំនួន​នៅសល់​គឺ​ស្ងួត​យើង​ដុតបំផ្លាញ​ចោល ​ហើយ​ជុំវិញ​ទីលាន​ចាក់សំរាម​យើង​ដាំ​កូនឈើ​និង​បាំង​របង​ស័ង្ក​សី​ដើម្បី​កុំឱ្យ​ជះក្លិន​ចេញ​ក្រៅ​ ហើយ​បើ​មាន​ជះក្លិន​ក៏មាន​តិចតួច​។​ទោះ​បី​យ៉ាងណា​លោក​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​យោគយល់​រង់ចាំ​អាជ្ញាធរ​រក​ទីតាំង​ថ្មី​បាន​យើង​និង​លុប​ឱ្យ​ជិត​មិនឱ្យ​ជះក្លិន​តទៅទៀត​ទេ​។​

​ចំណែក​ភាគី​ប្រជាពលរដ្ឋ​វិញ​នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​បិទ​ទីលាន​ចាក់សំរាម​នេះ​តែម្តង​។​ទាក់ទិន​ករណីនេះ​ដែរ​ លោក​អភិបាលស្រុក​កំពង់រោ​ទ៍​បានឱ្យដឹងថា ​លោក​បាន​ចាត់​ឱ្យ​លោក​អភិបាលរង​និង​មន្ត្រី​បរិស្ថាន​និង​ក្រុមប្រឹក្សាឃុំ​ចុះទៅ​ពិនិត្​យ​ទីលាន​ចាក់សំរាម​នោះ​ហើយ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ