ប្រេសិត​នុយក្លេអ៊ែរ​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាម៉េរិក​ធ្វើ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​សេ​អ៊ូ​ល​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ​

238
ចែករម្លែក

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែ​ធ្នូ​ថា​ប្រេសិត​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាម៉េរិក​នឹង​ពិភាក្សា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ស្តីពី​បញ្ហា​ឧបទ្វីប​​កូរ៉េ នៅ​សប្តាហ៍​ក្រោយ​។​

​លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ អ្នក​តំណាង​ពិសេស​អាម៉េរិក​សម្រាប់​កិច្ចការ​កូរ៉េខាងជើង​នឹង​ធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃអាទិត្យ ។​

​លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ នឹង​ជួប​ជាមួយ លោក​លី ដូ​ហ៊ូន អ្នក​តំណាង​ពិសេស​សម្រាប់​កិច្ចការ​សន្តិសុខ​និង​សន្តិភាព​ឧបទ្វីប​កូរ៉េ នៅ​ថ្ងៃ​ចន្ទ​។​ក្រសួង​នេះ​បាន​កត់សម្គាល់​ថា ​ក្នុងអំឡុង​កិច្ច​ជំនួប​នេះ លោក​លី ដូ​ហ៊ូន និង​លោក ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​ស៊ីជម្រៅ​អំពី​ស្ថានភាព​ថ្មីៗ​នៅ​ឧបទ្វីប​កូរ៉េ​ខណៈដែល​ពិភាក្សា​អំពី​មធ្យោបាយ​​សំខាន់ៗ​ដើម្បី​ធ្វើឱ្យ​មាន​ការ​ជឿនលឿន​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​និង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​នេះ​។​

​ជំនួប​នេះ​នឹង​កើតឡើង​ចំ​ពេល​ដែល​កិច្ចចរចា​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជាប់​គាំង​។​

​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក​បាន​ធ្វើការ​ចរចា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ការងារ​នៅ​ទីក្រុង​ស្តុក​ខុល ប្រទេស​ស៊ុយអែត កាលពី​ខែ​តុលា ប៉ុន្តែ​វា​បានបញ្ចប់​​ទៅ​ដោយ​គ្មាន​ការ​ជឿនលឿន​ទៅ​មុខ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​កំណត់​ពេលវេលា​សម្រាប់​អោយ​អាម៉េរិក​ផ្លាស់ប្តូរ​ជំហរ​ចរចា​នៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​នេះ ប់​មិន​ដូច្នេះ​ទេ​ខ្លួន​នឹង​សម្លឹង​រក​ផ្លូវ​ដើរ​ថ្មី​៕​ដោយ​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម