ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩

475
ចែករម្លែក

ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​កិច្ចការងារ​ប្រព្រឹត្តិទៅបាន​ល្អ​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អៗ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​មាន​ឧបសគ្គ​ខ្លះៗ​ចូលមក​លុកលុយ​យាយី​ក្តី​តែ​យ៉ាងណា​ប្រាក់កម្រៃ​មិន​ថា​ទីជិត​ឆ្ងាយ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាការ​ដោះស្រាយ​ចាយវាយ​សម្រាប់​គ្រួសារ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​នរណាម្នាក់​មក​ធ្វើ​គូគាប់​ជា​ពេលវេលា​ល្អ​ក្នុងការ​ភ្ជាប់​ចំណង​នេះហើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ធ្វើឱ្យ​បញ្ហា​មិនល្អ​ចូល​ចោមរោម​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​ប្រឹង​ពុះពារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការរស់នៅ​លោកអ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល​ក្រោយ​វិញ​ត្រូវ​គ្រាំគ្រា​ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​លោកអ្នក​បានទទួល​ផល​ប៉ះទង្គិច​ចូលមក​យាយី​បន្តិច​តែ​ថ្ងៃនេះ​បាន​ធូរស្បើយ​ហើយ​ទោះបី​ធ្វើ​អ្វី​ក៏​តែង​ចម្រើន​លូតលាស់​សន្សឹមៗ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿងរ៉ាវ​ណាស់ ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​ទោះបីយ៉ាងណា​ការរស់នៅ​បុរស​ទទួលផល​ប៉ះទង្គិច​បន្តិចបន្តួច​យាយី ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ អ្វីមួយ​គប្បី​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញ ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការ​ជួញ ដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូរ​ស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​យកចិត្តទុកដាក់ ហើយ ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ពេលវេលា​ទេនោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជាពុំខាន​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​គាប់ប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន ទៅមុខ​ដែរ​។​ចំណែក​ការប្រកប​ការងារ​វិញ​មិន​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ថយក្រោយ​វិញ​នោះ​ក៏​ឆាប់រហ័ស​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​ប៉ុន្តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​សុខកាយ​សប្បាយ​ចិត្តច្រើន ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព ភ្លឺ​ថ្លា​គួរសម ប៉ុន្តែ​យ៉ាងណា​បើ​មានការ​ប្រកបការងារ​អ្វី​ឃើញថា​ជួប​បញ្ហា លំបាក​មួយចំនួន​ត្រូវ ពុះពារ​ឆ្លងកាត់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មក វិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់​ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​សម្រេចចិត្ត​អ្វី​ឃើញថា​មិន​ងាយ​អាច​ឆ្លង​ផុត​ឬ​ទទួល​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ក្រៅពីនេះ​លោកអ្នក​ថែមទាំង​មាន​អារម្មណ៍​ឬ​មានគំនិត​ចង់​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ទៀតផង​ដូចនេះ​មុន​សម្រេចចិត្ត​អ្វី​គប្បី​គិត​ឱ្យបាន​ល្អិតល្អន់​ទើប​គ្មាន​បញ្ហា​ចោទ​នៅពេល​ក្រោយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ឬ​ផ្សះផ្សារ​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​ធ្វើ​អាជីវកម្ម​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ហើយ​បើ​ចង់​បើក​របរ​អ្វី​ថ្មី​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះថា​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ជោគជ័យ​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯមុខ​របរ​ទៀត សោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំមាន​អ្វី​បៀតបៀន​យាយី​គួរកត់សម្គាល់​តែ​ទោះ​ធ្វើ​អ្វី​ក៏​តោង​មើលគេមើលឯង​ខ្លះ​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​បញ្ហា​រឿង​ផ្ទាល់ខ្លួន​ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អប្រសើរ​ដោយ​ធ្វើ​អ្វី​ក៏មាន​សុខដុម​គ្រាន់​កក់ក្តៅ​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​បាយអ​ញ្ជឹ​ង​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម