យូ​រី នូ ប្រកាស​រឿង​ល្អ​របស់​នាង ក្នុង​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​

502
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​រាង​ស្លី​ម ស្រស់ស្អាត​កញ្ញា យូ​រី នូ បានរៀបចំ​កម្មវិធី​អបអរ​ខួប កំណើត របស់ខ្លួន កាលពី​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងនោះ​នាង ក៏បាន​ប្រកាស​ពី​ការអបអរ ចំពោះ​ការងារ​សិល្បៈ​របស់​នាង ក៏មាន​ការរីកចម្រើន និង​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​មួយកន្លែង ក៏​ទើប​បើក​ដំណើរការ​ផងដែរ​។

​នៅពេល​វិល​ចូល​សិល្បៈ កាន់តែខ្លាំង​ជាមុន​នោះ យូ​រី នូ បាន​ថ្លែង​ឱ្យដឹងពី​ស្ថានភាព​របស់​នាង ក្នុង​ពិធី​ខួបកំណើត អមដោយ​វត្តមាន​មិត្ត​សិល្បៈ បងប្អូន សាច់ញាតិ​ជា ច្រើន​ថា ឆ្នាំនេះ នាង សម្រេចចិត្ត​រៀបចំ​ពិធី​ខួបកំណើត​ម្តង ប៉ុន្តែ​មិន​ធ្វើ​ធំដុំ ខ្លាំង​ដូច​តារា​ដទៃ​ឡើយ ដោយសារតែ គ្រាន់​ចង់​ជួបគ្នា​ប៉ុណ្ណោះ​។ ខួបកំណើត​ឆ្នាំនេះ ទើប​បី​ជា​រៀបចំ​ល្មម​គួរសម​ក៏ដោយ ប៉ុន្តែ​នាង បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន រហូត​បី​ពាន់​ដុល្លារ​អាមេរិក ដើម្បី​ភ្ញៀវ​ជាច្រើន​មកជួបជុំ​សប្បាយ ម្តង​។ សម្រាប់​ខួបកំណើត​នេះ នាង​ក៏​អបអរ​ខ្លួនឯង ចំពោះ​ការងារ​សិល្បៈ របស់​នាង​មាន ភាពប្រសើរ​ឡើងវិញ ហើយ​បញ្ចប់​ពិធី​ខួបកំណើត​នេះ ស្អែក​ឡើង (​ថ្ងៃទី​១៣ ធ្នូ​)​នាង​នឹង​ទទួល ការងារ​សិល្បៈ​ថ្មី គឺ​ថត​រឿង​ភាគ​ថ្មី​។ រឿង​ភាគ​ថ្មី ដែល​នាង​ទទួល​ថត​នោះ ជា​ស្នាដៃ​របស់ ផលិតកម្ម PR មាន​ចំណងជើង​ថា “​ផ្កា​ព្រៃ​” ដែល​បានចាប់ផ្តើម​ដំណើរ​ការថត​ហើយ​។ រឿងនេះ នាង​បាន​ដើរតួ ជា​តួ​កាច តួ​ឆ្នាស់​ម្នាក់ ដែល​នឹង​ធ្វើឱ្យ​សាច់រឿង ប្លែក​ពី​ខុស​រាល់ដង​ដោយសារ តែ​តួ​កាច​ឆ្នាស់ឆ្នើម​បែបនេះ នាង​មិនដែល​ធ្លាប់​លេង​ពីមុន​ឡើយ​។

​តារា​ស្រី​សាច់​សរូប​នេះ បាន​ប្រាប់ថា ឆ្នាំនេះ នាង​ក៏​អបអរ​ខ្លួនឯង ដែល​ឈាន​ជើង​ឡើង​មួយ កម្រិត​ទៀត ទាំង​ការងារ​សិល្បៈ និង មាន​មុខរបរ​ផ្ទាល់ខ្លួន​មួយ ដោយ​នាង​បាន​បើក​ភោជនីយ ដ្ឋា​ន​ថ្មី​មួយកន្លែង នៅ​ខណ្ឌទួលគោក​មានឈ្មោះ​ថា “ ម៉ែ​កស៍ & ឃ្លែ​រ​” ។ ធ្ខួ​ប​កំណើត​របស់ នាង​លើក​នេះ ធ្វើឡើង​នៅ​កន្លែង​របស់​នាង​ផ្ទាល់ ហើយ​យក​ឱកាស​នេះ អញ្ជើញ​ភ្ញៀវ និង​មិត្ត ភ័ក្ត្រ​ជិតដិត​មក​ស្គាល់​ម្ហូប​ឆ្ងាញ់​របស់​ចុងភៅ​ពូកែ ក្នុង​ហាង​របស់​នាង​។ ភោជនីយដ្ឋាន របស់​នាង “ ម៉ែ​កស៍ & ឃ្លែ​រ​” បាន​បើក​ដំណើរ ការរយៈពេល បួន​ខែ​មកហើយ ទើបតែ​យក​ពេលនេះ ប្រកាស​ឱ្យ​មហាជន​ដឹង​តែម្តង​។

​កញ្ញា យូ​រី នូ មាន​ស្រុកកំណើត​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ដោយបាន​ប្រឡូក​ក្នុង​វិស័យ សិល្បៈ តាម​ការសម្តែង​នេះ បាន​រយៈពេល ៤​ឆ្នាំ​មកហើយ​។ ដោយ​ក្នុងនោះ នាង​ថត​បាន​បី​រឿង មកហើយ​គឺ រឿង​ទី​១ “​ភរិយា​ឥត​ខាន់ស្លា​” ប៉ុស្ដិ៍​បា​យ័ន្ដ​, រឿង​ទី​២ “​ភរិយា​សម័យថ្មី​” ប៉ុស្ដិ៍ PNN ហើយ​មួយទៀត កុំ​ពុង​ចាក់​បញ្ចាំង​រាល់ថ្ងៃ គឺ​រឿង “​វិញ្ញាណ​ម្ចាស់​ព្រែក​” នៅ​ប៉ុស្ដិ៍ CTN​។

​ក្រៅពី​ការងារ​សម្តែង នាង ជា​រើ​យៗ តែងតែ​ទទួលបាន​ការថត​ស្ព​ត​ពាណិជ្ជ​កម្មដ និង​ខារ៉ាអូខេ ចម្រៀង ជាច្រើន​មកហើយ បន្ទាប់ពី​ការងារ​សិល្បៈ​ដែល​នាង​ស្រឡាញ់​នោះ​នាង​មានការ​ងារ ក្រៅ ដែល​កំពុងបើក​ភោជនីយដ្ឋាន​នេះ​ផ្ទាល់ ដើម្បី​ផ្គត់ផ្គង់​ជី​វិភាព​ក្រុមគ្រួសារ​បងប្អូន​ផងដែរ​៕ ដោយ​៖ បូ​រិ​ន​