សួត​កំពុងមាន​បញ្ហា​ហើយ បើ​អាកា​រៈទាំង ៥ នេះ​លេចឡើង​

714
ចែករម្លែក

សព្វថ្ងៃនេះ​ខ្យល់អាកាស​បរិសុទ្ធ​កំពុង​ក្លាយទៅជា​ធនធាន​ដ៏​កម្រ​មួយ​ដែល​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​សួត​។ ប៉ុន្តែ​ថា​តើ​យើង​អាច​ដឹងថា​សួត​កំពុង​ជួបប្រទះ​បញ្ហា​បាន​ដោយ របៀប​ណា​ទៅ​?

១. ឈឺ​ខ្នង​និង​ស្មា​
ទោះបី​វា​មិនមែនជា​រោគសញ្ញា ឬ​អាកា​រៈ​ទូទៅ​បំផុត​នៃ​បញ្ហា​សួត ប៉ុន្តែ​ការឈឺចាប់​ត្រង់​ខ្នង ស្មា និង​សូម្បីតែ​ទ្រូង​ក៏​អាច​លេចឡើង​ដោយសារ​ជំងឺមហារីក​សួត​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ការឈឺចាប់​មាន​រយៈពេល​យូរ​ជាង​ធម្មតា និង​កាន់តែខ្លាំង​ឡើង ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

២. ក្អក​ខុសធម្មតា​
ការ​ក្អក​ខុសពី​ធម្មតា​ដែលមាន​រយៈពេល​លើសពី ៣ សប្តាហ៍​អាចជា​រោគសញ្ញា​នៃ​បញ្ហា​សួត ពិសេស​ប្រសិនបើ​មាន​អម​មកជា​មួយ​នូវ​អាកា​រៈ​ផ្សេងទៀត​ដូចជា​ក្អក​ឈាម​។​

៣. ភាព​ខ្លី​នៃ​ដង្ហើម​
ភាព​ខ្លី​នៃ​ដង្ហើម​ជា​រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​បេះដូង ឬ​សួត​។ ប្រសិនបើ​អ្នក​ជួបប្រទះ អាកា​រៈ​នេះ​ញឹកញាប់ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

៤. ភ្នែក​និង​ស្បែក​ឡើង​ពណ៌​លឿង​
ក្រៅពី​បញ្ហា​ថ្លើម អា​ការៈឡើង​ពណ៌​លឿង​នៃ​ស្បែក​និង​ភ្នែក​ក៏​អាច​បណ្ដាលមកពី​ជំងឺមហារីកសួត​ផងដែរ​។​

៥. កង្វះ​ថាមពល​រាងកាយ​
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ខុសធម្មតា​ជា​ញឹកញាប់​ហើយ​ថែមទាំង​មាន​អម​មកជា​មួយ នូវ​អាកា​រៈ​ក្អក​មិន​ឈប់ និង​បាត់បង់​ចំណង់​អាហារ​ទៀត​នោះ​វា​អាច​បណ្ដាលមកពី​បញ្ហា​សួត​! ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕ ដោយៈ health.com.kh