របៀប​ផ្សាំ​កូន​ល្មុត​

2456
ចែករម្លែក

+​ការ​ផ្សាំ​កូន​ល្មុត​
-​ការជ្រើសរើស​ពូជ​ផ្សាំ គួរ​ជ្រើសរើស​ពូជ​ដែល​កាត់​ពី​មែក​ដើម​ចាស់​( មូលហេតុ គឺ​វា​នឹង​អាច ទទួលបាន​ផល​ជាង​ការដាំ​ដោយ​បណ្តុះ​គ្រាប់​)
-​ចំពោះ​ការជ្រើសរើស​មែក គឺ​ត្រូវ​ជ្រើសរើស​ល្មុត​ដែលមាន​ស្លឹក​ល្មម​, មិន​ខ្ចី​ពេក​, មិន​ចាស់​ពេក​, មិនមាន​ជំងឺ និង​មិនមាន​សត្វល្អិត​នៅលើ​សំបក​មែក ព្រមទាំង​មាន​ផ្លែ​ច្រើន​
-​សម្ភារ​ដែល​ត្រូវ​ផ្សាំ រួមមាន កាំបិត​មុត ដែល​កាប់​ចង់ខ្សែ​សម្រាប់​ចងរឹត (​យក​ខ្សែ ឬ​លួស​) ស្រកី​ដួង (​ហែក​យក​សំបក​ក្នុង​ដែល​ទន់​ងាយ​បឺត​ទឹក​) និង​ដី​មាន​ជីជាតិ​

+​វិធី​ផ្សាំ​
-​ការ​ផ្សាំ គឺត្រូវធ្វើ​នៅក្នុង​ខែមេសា និង​ឧសភា ពោលគឺ​នៅក្នុង​រដូវវស្សា គឺ​ទទួលបាន​ជោគជ័យ​
-​យក​កាំបិត​ដែល​មុត មកចៀរ​ក្រឡឹង​ជុំវិញ​មែក​ពីលើ និង​ពីក្រោម​ថ្នាំ​ប្រវែង​២​ទៅ​៣​សង់ទីម៉ែត្រ​
-​បន្ទាប់មក ឆ្កឹះ​កន្លែង​ដែលចៀរ ហើយ​បកសំបក​ចេញ​
-​យក​កាំបិត មក​កោស​ពីលើ​ចុះក្រោម​ថ្នមៗ ឱ្យអស់​រំអិល រួច​យក​ក្រណាត់​ទៅ​ជូត​ឱ្យ​ស្អាត​

-​យក​ស្រកីដូង​ដែល​ត្រៀម​រួច ហើយ​យកទៅ​ជ្រលក់​ទឹក​ឱ្យ​សើម បន្ទាប់មក​យក​តំរៀប​គ្នា​ឱ្យ បាន​ទំហំ​ប៉ុន​កំភួនជើង​
-​ក្រោយមកទៀត យក​ស្រកីដូង​ទៅ​ចង​ផ្អោប​ជាមួយ​មែក​ល្មុត ដែល​បានចៀរ​រួច​នោះ​ដោយ ចង់​រុំ​វា​ឱ្យ​ជិត និង​តឹង​ណែន​ល្អ​
-​លុះដល់​រយៈពេល​៣​ទៅ​៤​ខែ ទើប​ដុះ​ឫស យើង​អាច​ចាប់ផ្តើម​កាត់​យកទៅ​បណ្តុះ​នៅក្នុង​ថង់ ៕ ប្រភព​: អ៊ាង សុផល្លែត​