ជ័យ ស៊ី​ណេ​ត បាន​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ដោយ​កម្រ​

539
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល ឆេ​ម​ពាន ( Champion) របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​១៥ ធ្នូ អ្នក​ប្រដាល់​កម្ពុជា ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដណ្ដើមបាន​ឱកាស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ខាវ កា​ឆាង (Khav Kachang) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ស៊ី​ណេ​ត ជា​អ្នក​ប្រដាល់ ដែល​កំពស់​របស់គេ ស្ទើរ​បន្តិច តែ​គេ​មាន​ស្បែ​កមុខ​ក្រាស់ និង​មាន​មហិច្ឆតា ចង់បាន​ជ័យជំនះ​រហ័ស​បំផុត​។ ការប្រកួត​ភាគច្រើន ទោះបី​គេ​ចាញ់ ក៏​គេ​ប្រកួត ៥ ទឹក និង​ធ្វើ​ឲ្យ​គូប្រកួត វេទនា​ខ្លាំង​ដែរ តែបើ​គេ​ចាញ់​ប្រៀប​គូប្រកួត​ដាច់​នោះ គេ​សុខចិត្ត​បោះបង់ ការប្រកួត​តែម្ដង​។

ជ័យ ស៊ី​ណេ​ត និង ខាវ កា​ឆាង​

​គេ​មាន​វ័យ​ចំណាស់​បន្តិច​មែន តែ​គេ​មិនមែន ជា​អ្នក​ប្រដាល់ កេង​យកចំណេញ លើ​គូប្រកួត ឬ​លួច​វាយ​បន្ថែម​នោះឡើយ ។ ស៊ី​ណេ​ត មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៣​ដង ឈ្នះ​៥២​ដង ចាញ់​១៨​ដង និង​ស្មើ​គូប្រកួត ៣ ដង ។ សង្ឃឹមថា អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជួប​សំណាងល្អ ទៅ​ចុះ ។​

​ចំពោះ អ្នក​ប្រដាល់​ថៃ ខាវ កា​ឆាង វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ មិនដឹងថា គេ​មាន​សមត្ថភាព ប៉ុណ្ណា​នោះឡើយ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៣​ដង ឈ្នះ​៤៧​ដង ចាញ់​៦​ដង គេ​ជឿថា សម្រាប់​គូ​នេះ នឹង​ប្រកួត​គ្នា ៥ ទឹក មិនខានឡើយ​។​

​អ្នកលេង​កំពូលភ្នំ​ដងរែក ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ យ៉​ត សេន​ឆៃ (Yorth Senchhai) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

ចាន់ សំអាត និង យ៉​ត សេន​ឆៃ​

​សំអាត ជា​អ្នក​ប្រដាល់​ចិត្តធំ​មួយរូប តែ​រាល់​ការប្រកួត ក្នុង​ព្រឹត្តិការណ៍ ដណ្ដើម​ខ្សែក្រវាត់​នានា គេ​ពុំ​សូវ​ជួប​សំណាងល្អ​នោះទេ ។ អ្នក​ប្រដាល់​កម្ពុជា រូបនេះ ទាំង​ជង្គង់ ទាំង​កែង របស់គេ មិន​ត្រឹមតែ​រហ័ស​ប៉ុណ្ណោះ​ទេ តែ​ស្រួច​ទៀតផង ។ កណ្ដាប់ដៃ និង​ស្នៀត​ទាត់រ​ប់​គេ ក៏​មិនអាច​មើលស្រាល បានដែរ ។​

​ចំពោះ យ៉​ត សេន​ឆៃ វិញ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ បាន​ច្រើនដង​ដែរ គេ​មិនមែនជា អ្នក​ប្រដាល់ ស្រួល​បង្ក្រាប​ឡើយ​។ ការ​វ៉ៃ​ចេញ​របស់គេ ទាំង​ជើង ទាំង​ដៃ សុទ្ធតែ​រហ័ស ។ វិធី​ការពារ​របស់គេ ក៏​ល្អ មិនតែប៉ុណ្ណោះ គេ​វ៉ៃ​ដោយ​ចិត្ត​ត្រជាក់ និង​មិន​ច្រឡោត ដាក់​គូប្រកួត​ឡើយ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៥​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៦៤​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ នរណា ជា​អ្នកឈ្នះ នៅក្នុង​ការប្រកួត​នេះ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ សាន សំបូរ ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ លីន វិចិត្រ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ស៊ូ សុខ ក្លិប​យុវ​វាល​ស្បូវ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ឡុង សុវណ្ណ ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម