​ប្រើ​ផលិតផល​សម្រស់ លើ​ហ្វេ​ស​ប៊ុ​ក Nana Cosmetic អាចមាន​គ្រោះ​ដល់​ជីវិត​

436
ចែករម្លែក

ដោយៈ មេសា​
ភ្នំពេញៈ
ផលិតផល​គ្រឿងសម្អាង ដែល​កំពុង​ផ្សព្វផ្សាយ​លក់ នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ” Nana Cosmetic ផលិតផល​សម្រស់ ” គឺជា​ផលិតផល គ្មាន​ចុះ​ប្រវេទន៍ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ និង​គ្មាន​ច្បាប់​អនុញ្ញាត ឱ្យ​ផ្សព្វផ្សាយ​ពី ក្រសួងសុខាភិ បាល​ឡើយ ហើយ​ការប្រើ​ផលិតផល​ទាំងនោះ អាចមាន​គ្រោះ​ដល់​ជីវិត​។​

​បើតាម​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ ដឹងថាៈ ផលិតផល​គ្រឿងសម្អាង ដែល​កំពុង​ផ្សព្វផ្សាយ​លក់ នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ” Nana Cosmetic ផលិតផល​សម្រស់ ” គឺជា​ផលិតផល គ្មាន​ចុះ​ប្រវេទន៍ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ និង​គ្មាន​ច្បាប់​អនុញ្ញាត ឱ្យ​ផ្សព្វផ្សាយ​ពី ក្រសួងសុខាភិបាល​ឡើយ ហើយ​ផលិតផល​ទាំងនោះ មានដូចជា ៖ ១. WATER LUMNOUS GOLDEN COOCON MASK ២. JM Solution Cantelia Care Cleansing Foam ៣.JM SolutionH9 HYALURONIC AMPOULE Cleansing Foam ៤. Double Lasting Serum Foundation ៥. Mamonde Pore Clean Toner ៦. Mamonde Rose Water Toner ៧. Imistree Jeju Cheny Bolssom Tone-up Cream ៨.C.QUEENS 24 KGolden Foam ៩.C.QUEENSGreen Tea Foam ១០. RONASSTEMCELL SOLUTION និង ផលិតផល​គ្រឿងសម្អាង​ដទៃ​ជាច្រើន​ទៀត ។

​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខ ភាព ឬ​អាច​ឈានដល់ បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខា ភិបាល សូម​ជូនដំណឹង​ដល់ សាធារណជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ខាងលើនេះ ជាបន្ទាន់ ។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានប្រកាស​បញ្ជា ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Nana Cosmetic ផលិតផល​សម្រស់ បញ្ឈប់​ជាបន្ទាន់ នូវ​ការ​នាំចូល ប្រកា​សលក់ ចែកចាយ នូវ​ផលិតផល ខាងលើនេះ បន្តទៀត​ជាបន្ទាន់ ហើយ​ត្រូវ​ប្រមូល ផលិតផល​ទាំងនេះ​មកវិញ ដើម្បី​កម្ទេចចោល ហើយ​ថា ក្រសួង នឹងមាន​វិធានការ តាមផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​គណនី Nana Cosmetic ផលិតផល​សម្រស់​នេះ តាមច្បាប់​ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល​នេះ បាន​សង្កត់ធ្ងន់ថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ ផលិតផល ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤៕v

ទីតាំងផ្សាយពាណិជ្ជកម្ម