កាន់តែ​ទំនើប​មែនទែន​ហើយ​! ចិន​ដាក់​ដំណើរការ​រថភ្លើង​អត់​មនុស្ស​បើក​និង​រត់​លើ​ផ្លូវ​ធម្មតា​

1005
ចែករម្លែក

​រថភ្លើង​ស្វ័យប្រវត្តិ​ដែល​រត់​លើ​ផ្លូវថ្នល់​ធម្មតា បាន​បើកទ្វារ​ទទួល​អ្នកដំណើ​រ​ជា​លើកដំបូង​នៅ​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន​នា​ខែ​នេះ​។​

​រថភ្លើង​ទំនើប​នេះ​ប្រើ​បណ្តាញ​សិន​សឺ​ចាប់​សញ្ញា​បញ្ជា​បើក​ផ្លូវថ្នល់​ជំនួស​អោយ​ផ្លូវដែក​ធម្មតា ។​តាមពិត​វា​ត្រូវ​បាន​បញ្ចេញ​កាលពី​២​ឆ្នាំ​មុន​តែ​ទើប​ត្រូវបាន​ដាក់​អោយ​ដំណើរ​​ការដឹក​ភ្ញៀវ​ជា​ផ្លូវការ​នៅ​ខែ​នេះ​។​

​រថភ្លើង​ART T1 នេះ​ឆ្លុះ​ថត​យក​ទំហំ​ខ្នាត​របស់​ផ្លូវ និង​បញ្ជា​បើក​ដោយ​ស្វ័យប្រវត្តិ​។​ការរួម​បញ្ចូល​គ្នា​នៃ​ការប្រើ​សិន​សឺ LIDAR​និង​ប្រព័ន្ធ GPS នឹង​នាំ​រថភ្លើង​ធ្វើដំណើរ​តាម​ដង​វិថី ដូចគ្នា​នឹង​រថយន្ត​ស្វ័យប្រវត្តិ ដែល​គេ​កំពុង​ប្រើ​នៅ​ទូទាំង​ពិភពលោក​ដែរ​។​

​ការស្ថាបនា​ផ្លូវ​របស់​វា​ប្រវែង​១៧,៧​គីឡូម៉ែត្រ កាត់​ទីក្រុង​យី​ប៊ីន ចំណាយ​អស់​១,១២៨​ពាន់​លាន​យ័ន​(១៦០​លាន​ដុល្លារ​) ទោះជា​យ៉ាងណា​អ្នកជំនាញការ​អះអាងថា​ផ្លូវ​របស់​វា​ចំណាយ​​ទាប​ជា​ផ្លូវ​រថភ្លើង​ក្រោម​ដី​និង​រថភ្លើង​ត្រាំ​វ៉ៃ​(​អគ្គិសនី​)​។​

​រថភ្លើង​មិន​ត្រូវការ​ផ្លូវដែក ត្រូវ​ចិន​ដឹកនាំ​ប្រើ​មុនគេ​និង​ដាក់​ប្រើ​សំរាប់​ពាណិជ្ជកម្ម​ជា​លើកដំបូង​នៅ​ខេត្ត​ស៊ី​ឈ័ន​។​គេ​ប៉ាន់ប្រមាណ​ថា អ្នកដំណើរ​១​ម៉ឹន​នាក់​នឹង​ប្រើ​រថភ្លើង​​ថ្មី​នេះ​ក្នុង​មួយថ្ងៃៗ ហើយ​នឹង​កើន​ដល់​២៥.០០០​នាក់​នៅ​ពេល​វា​ភ្ជាប់​ទៅ​កាន់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅក្បែរនោះ​។​

​រថភ្លើង​ART T1 នៅ​យី​ប៊ីន អាចរ​ត់​មាន​លឿន​បំផុត​៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ផ្ទុក​មនុស្ស​ម្តង​បាន​៣០០​នាក់​។​

​តាម​ពិត​មាន​មនុស្ស​ម្នាក់​អង្គុយ​ចាំ​មើល​នៅ​កន្លែង​ត្រួត​បញ្ជា​ម៉ាស៊ីន​របស់​យាន​នេះ តែ​មិន​បើក​វា​ទេ​។​តួនាទី​របស់​គេ​គឺ ចាំ​ព្រមាន​ឬ​ប្រកាស​អាសន្ន​ក្នុងករណី​មាន​បញ្ហា​។​បើ​រថ​​ភ្លើង​រសាត់​ចេញពី​ខ្សែ​បន្ទាត់​ពណ៌​លឿង ឬ​មាន​អ្វី​បាំង​ផ្លូវ វា​នឹង​ដូរ​ដោយ​ស្វ័យប្រវត្តិ​មក​ម៉ូត​បើកបរ​ដោយ​ដៃ​មនុស្ស​វិញ​។​

​ក្រុមហ៊ុន​បានចាប់ផ្តើម​រចនា​គំរូ​ប្លង់​របស់​វា​នៅ​ឆ្នាំ​២០១៣​។​រថភ្លើង ART​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​នេះ មាន​កង់​ជ័រ អាច​ប្រើ​បាន​២៥​ឆ្នាំ និង​សាក​អាគុយ​១០​នាទី​អាចរ​ត់​បាន​២៥​គីឡូម៉ែត្រ​។​

​គោលបំណង​របស់​ក្រុមហ៊ុន គឺ​បញ្ចេញ​រថភ្លើង​នេះ​ដើម្បី​ពន្លឿន​គមនាគមន៍​សាធារណៈ​នៅក្រុង​ហ្ស៊ូ​ចូ​វ មុន​ដាក់​ប្រើ​នៅ​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចិន​៕​ដោយ​៖​វាសនា​