មេដឹកនាំ​បក្ស​អនាគត​ឆ្ពោះទៅ មុខ អំពាវនាវ​ឱ្យ​ក្រុម​អ្នកគាំទ្រ​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​

612
ចែករម្លែក

​មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ លោក​ថា​ណា​ថន រឿង​រឿង​រុង​គិត ​បាន​អញ្ជើញ​ក្រុម​អ្នកគាំទ្រ​ចូលរួម​ការប្រមូលផ្តុំ​គ្នា​នៅ​សង្កាត់​ប៉ាធូ​វ៉ាន​នៅ​ទីក្រុង​បាងក​ក នៅ​ល្ងាច​​ថ្ងៃ​សៅរ៍ ទី​១៤​ធ្នូ​។ ការអំពាវនាវ​នេះ​ធ្វើឡើង​តាម​វីដេអូ​ចេញពី​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ទាមទារ ” យុត្តិធម៌​”​។​

​លោក​ថា​ណា​ថន បាន​អញ្ជើញ​ក្រុម​អ្នកគាំទ្រ​បក្ស​ឱ្យ​មក​ប្រមូលផ្តុំ​គ្នា​នៅ​សង្កាត់​ប៉ាធូ​វ៉ាន ​នៅ​ទីក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃ​សៅរ៍

​លោក​បាន​អំពាវនាវ​តាម​ឃ្លីប​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​កាលពី​រសៀ​ល​ថ្ងៃ​សុក្រ​ ដោយ​និយាយថា​ ពួក​គេ​គួរតែ​ជួបជុំគ្នា​នៅ​លើ​ផ្លូវ​ដើរ​អាកាស​skywalk​នៅមុខ​​មជ្ឈមណ្ឌល​សិល្បៈ​និង​វប្បធម៌​ក្រុង​បាងកក​នៅ​ម៉ោង ៥ ល្ងាច​។​

​លោក​ថា​ណា​ថន បាន​និយាយថា​” ប្រសិនបើអ្នក​លែង​អត់ទ្រាំ​បាន​ទៀត​ហើយ​និង​មិន​ចង់​អត់ធ្មត់​ចំពោះ​ស្ថានភាព​សង្គម​ទាំងនេះ​តទៅទៀត​ ហើយ​ចង់​រួមគ្នា​ជំរុញឱ្យមាន​​ការផ្លាស់ប្តូរ​នោះ ខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់គ្នា​ឱ្យ​ចូលរួម​”​។​

​ប្រធាន​គណបក្ស​ដែល​ត្រូវ​តុលាការ​ដក​អាសនៈ​សភា​រូបនេះ បាន​និយាយថា ” ដល់​ពេល​យើង​ត្រូវ​បញ្ចេញ​សំឡេង​ប្រជាជន​ឱ្យ​ខ្លាំងៗ ដើម្បី​ឱ្យ​អ្នក​កាន់អំណាច​អាច​ស្តាប់​បាន​។ ប្រ​​សិន​បើ​អ្នក​យល់​ស្រប​ជាមួយ​ខ្ញុំ​ថា យើង​ជា​ប្រជាជន ត្រូវ​តែ​ក្រោកឈ​រ ហើយ​អំពាវនាវ​រក​ភាពស្របច្បាប់​យុត្តិធម៌ និង​សមភាព​នៅក្នុង​សង្គម​នោះ សូម​មកជួប​ខ្ញុំ​នៅ​ថ្ងៃទី​១៤​ខែ​ធ្នូ “​។​

​ការអំពាវនាវ​របស់​លោក​ធ្វើ​ឡើង​បន្ទាប់​ពី​ការសម្រេច​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ស្នើ​ឱ្យ​តុលាការ​ធម្មនុញ្ញ​រំសាយ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ដោយ​ផ្អែក​លើ​ហេតុផល​ថា​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ខ្លួន​បាន​ទទួលយក​ប្រាក់​កម្ចី​១៩១​លាន​បាត ពី​លោក​ថា​ណា​ថន សម្រា​ប់ចំណាយ​លើ​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន​។​

​តុលាការ​ធម្មនុញ្ញ​ក៏​បាន​ដក​តំណែង​សមាជិក​សភា​ពី​មហាសេដ្ឋី​វ័យក្មេង​រូបនេះ កាលពី​ខែ​មុន​ដោយ​សារ​មាន​បណ្តឹង​ថា​លោក​នៅ​រក្សា​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​នៅពេល​លោក​ចុះ​បេក្ខភាព​របស់​លោក​សម្រាប់​ការបោះឆ្នោត​សកល​នៅ​ខែ​មីនា​៕​ដោយ​៖​សុខា​/sn/Ha

លោក​ថា​ណា​ថន កាន់តែ​ក្រពុលមុខ​ដោយសារ​អាជ្ញាធ​រករឿង​គណបក្ស​របស់​លោករ​ហូត​បន្ទាប់​ពី​វា ឈ្នះ​ឆ្នោត​ជាប់​ចំណាត់ថ្នាក់​ទី​៣​គួរអោយភ្ញាក់ផ្អើល​

ទីតាំងផ្សាយពាណិជ្ជកម្ម