លោក​ព្រាប​សុវត្ថិ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ក្លាយជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្ស៊ុ​

633
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ព្រាប​សុវត្ថិ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្ស៊ុ ISUZU​។​ពិធី​“​ណែនាំ​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្យ៊ុ​” នេះ​ធ្វើឡើង​នៅឯ​ពិធីជប់លៀង​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ព្រី​មៀ​សែន​សុខ​រាជធានី​ភ្នំពេញ​។

​ដើម្បី​បង្កើន​ការយល់ដឹង​ពី​ម៉ាក​យីហោ​អ៊ី​ស៊ូ​ហ្ស៊ុ នេះ​កាន់តែខ្លាំង​ថែមទៀត​លោក​ព្រាប​សុវត្ថិ នឹង​តំណាងឱ្យ​រថយន្ត​IsuzuDMaxBluePowe​ដែលជា​ប្រភេទ​រថយន្ត​ភី​ក​អាប់​ដែលមាន​ការច្នៃប្រឌិត​ថ្មី​លំដាប់ថ្នាក់​ពិភពលោក​ស្របពេល​ដែល​ក្រុមហ៊ុន​ISUZU​បាន​កំពុង​បន្ត​ភាពជា​អ្នក​នាំមុខគេ និង​ដឹកនាំ “​ឆ្ពោះទៅមុខ​ប្រកបដោយ​ឧត្តមភាព​” ។​

​លោក​ShuichiroMori​ប្រធាន​ក្រុមហ៊ុន​TriPetchIsuzuSalesCambodiaCo.,Ltd​ដែលជា​អ្នកតំណាង​ចែកចាយ​រថយន្ត​Pickup​និង​SUV​នៅ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា​“​ក្រុមហ៊ុន​បាន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៦​ហើយក៏​ចាប់ផ្ដើម​ទទួល​បានការ​ច្រើនឡើងៗ​ជា​បន្ត​បន្ទាប់ពី​សំណាក់​អតិថិជន​កម្ពុជា​។

​ចាប់តាំងពី​ពេលនោះ​មក​ការលក់​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​ប្រភេទ​ភី​ក​អាប់​បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយសារតែ​អតិថិជន​មាន​ទំនុកចិត្ត​លើ​ដំណើរការ​របស់​រថយន្ត​ភាពរឹងមាំ​នៃ​សាក​ស៊ី​រថយន្ត​សមត្ថភាព​ទប់​លំនឹង​នៅលើ​ដង​ផ្លួ​វ​សន្សំសំចៃ​ប្រេង​ខ្ពស់​រួម​ជាមួយនិង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ក្រោយ​លក់​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ផងដែរ​។​ដើម្បី​ពង្រឹង​គ្រួសារ​អ៊ី​ស៊ូ​ហ្ស៊ុ​យើង​បាន​កំពុង​អនុវត្ត​នូវ​សកម្មភាព​ទាំងឡាយ​ទាំង​Offline​និង​Online​។​ឥឡូវនេះ​យើង​គិតថា​វា​ជា​ពេលវេលា​ដ៏​សាក​សម​ដើម្បី​មាន​អគ្គរាជទូត​សុ​ឆន្ទៈ​ម្នាក់​ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ​ម៉ាក​យីហោ​របស់​យើង​គឺ​-​អ៊ី​ស៊ូ​ហ្ស៊ុ​ឆ្ពោះទៅមុខ​ប្រកបដោយ​ឧត្តមភាព​” ។​

លោក Mori បាន​បន្ថែមទៀតថា “​មូល​ហេតុដែល​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្ស៊ុ​បានជ្រើសរើស​កំពូល​តារា​ចម្រៀង សិល្បៈករ​ដ៏​ឆ្នើម ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែ​លោក​មាន Lifestyle ត្រូវ​ជាមួយ​រថយន្ត​“IsuzuDMaxBluePower​គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​”​។​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​លោក​ព្រាប​សុវត្ថិ​នឹង​ក្លាយជា​អ្នកតំណាង​របស់​យើង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ អតិថិជន​ISUZU​របស់​យើង​។​

​លោក​Mori​បាន​បន្តថា​យើង​ពិត​ជាមាន​កិត្តិយស​ខ្លាំង​បំផុត​ដែល​បាន​លោក​ធ្វើជា​អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រូបភាព​ល្អឥតខ្ចោះ​នៃ​ប្រេន​ISUZU​របស់​យើង​និង​បង្កើន​ចំនេះដឹង​អំពី​ផលិតផល​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀតថា​“ISUZU​មិន​ត្រឹមតែ​កំលាំង​ម៉ាស៊ីន​ខ្លាំង​តែប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ទាន់សម័យ​ផងដែរ​”​។ អត្តចរិត​ល្អឥតខ្ចោះ​និង​ស្ទីល​ប្លែកៗ​របស់លោក​ពិតជា​សាក​សម​ទៅនឹង​រថយន្ត “ Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់​” ។ ក្រៅពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ លោក​ព្រាប​សុវត្ថិ ក៏​នឹងចូលរួម​សកម្មភាព​ជាច្រើន​ជាមួយ​ក្រុមហ៊ុន អ៊ី​ស៊ូ​ហ្ស៊ុ នៅ​ឆ្នាំក្រោយៗ​ផងដែរ​។​

​លោក ព្រាប សុវត្ថិ ដែលជា​ទូត​សុ​ឆន្ទៈ​របស់​រថយន្ត “Isuzu D-Max Blue Power” បានឱ្យដឹងថា “​ខ្ញុំ​បាន​បើកបរ​រថយន្ត​“IsuzuDMaxBluePower”​ដែលជា​សេរី​ថ្មី​ចុងក្រោយ​បំផុត​ជិត​២​ខែ​ហើយ​មុនពេល​ក្លាយជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្ស៊ុ​ជា​ផ្លូវការ​នេះ​។​អ្វីដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នោះ​គឺ​ប្រសិទ្ធភាព​ប្រេងឥន្ធនៈ​(4-5L/100km)​និង​ផាសុកភាព​ក្នុងពេល​បើកបរ​មិន​ថា​កាលៈទេសៈ​ផ្លូវ​បែបណា​នោះទេ​”​។​

​លោក​ព្រាប​សុវត្ថិ​បាន​បន្តថា​”​ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​ISUZU​ដែលជា​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​នៅលើ​ពិភពលោក​ដែល​បាន​ចែករំលែក​ទាំង​តម្លៃ​និង​ស្ទីល​របស់ខ្ញុំ​។​បរិយាកាស​ធ្វើការ​ក្នុងកំឡុងពេល​ថត​វីដេអូ​ពាណិជ្ជកម្ម​ពិតជា​មាន​ភា​ព​រីករាយ​និង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ណាស់​”​។​ខ្ញុំ​បាន​បើកបរ​រថយន្ត​IsuzuDMaxBluePower”​នៅតាម​ផ្លូវ​ឡើង​ភ្នំ​ផ្លូវ​នេះ​ពិតជា​លំបាក​ខ្លាំងណាស់​។​ប៉ុន្តែ​ខ្ញុំ​នៅតែ​សប្បាយរីករាយ​និង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ខ្ពស់​ជានិច្ច នៅពេលដែល​ខ្ញុំ​កំពុង​បើកបរ​រថយន្ត​“IsuzuDMaxBluePower”​ដូច​លោកអ្នក​បានដឹង​ស្រាប់​មកហើយ​ថា​ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ពិតជា​ល្បីល្បាញ​និង​មាន​ថាមពល​ខ្លាំង​ប្លែក​ពី​គេ​”​។​

​លោក​បាន​បន្ថែមទៀតថា​“​បើ​និយាយ​ពី​លក្ខណៈ​ផ្ទាល់ខ្លួន​វិញ​ខ្ញុំ​ត្រូវ​ធ្វើដំណើរ​គ្រប់ពេលវេលា​ទាំង​ការងារ​នៅក្នុង​ក្រុង​និង​តាម​ខេត្ត​និង​ទាំង​ដំណើរ​កម្សាន្ត​។​ដូច្នេះ​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​បាន​ឆ្លើយតប​រាល់​ទិដ្ឋភាព​ផ្ទាល់ខ្លួន​និង​តម្រូវការ​របស់ខ្ញុំ​ទាំងអស់​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​រថយន្ត “Isuzu D-Max Blue Power គ្រប់​ម៉ូ​ឌែ​ល​ថ្មី​ទាំងអស់ ពិតជា​នឹងធ្វើ​ឱ្យ លោកអ្នក​ចាប់អារម្មណ៍​៕S/

​ចំណងជើង​រូបថត​៖​លោក​ព្រាប​សុវត្ថិ​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ក្លាយជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ្ស៊ុ​(​រូបៈ​សុផល​)