ក្រសួងការពារជាតិជូនដំណឹងដល់​បេក្ខជនត្រៀមប្រលងចូលកងទ័ព

337
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ ក្រសួងការពារជាតិបានចេញសេចក្តីជូនដំនឹងដល់បេក្ខជន និងបេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលបំរើកងទ័ព សូមមកពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលប្រលងដែលនឹងបិទផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១២ ខែធ្នូ មិនមានការបញ្ជាក់នូវចំនួនកម្លាំងរើសចូលបំរើ់កងទ័ពនោះទេ ប៉ុន្តែកាលពីដើមឆ្នាំ២០១៩ ចំនួនមនុស្សដែលមកដាក់ពាក្យមានច្រើនរហូតដល់៨ពាន់នាក់ ប៉ុន្តែការជ្រើសរើសសមត្ថភាពពិត ប្រាកដ ត្រូវបានសម្រាំងយកតែច្រើនរយនាកតែប៉ុណ្ណោះ។

យោងតាមសេចក្តីជូនដំណឹង ការប្រឡងរបស់បេក្ខ ជននិងបេក្ខនារីនឹងប្រព្រឹត្តទៅតាមមណ្ឌលដែលគេបានដាក់ពាក្យប្រលង ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក, នៅយោធភូមិភាគ១ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង, នៅយោធភូមិភាគ២ នៅមជ្ឈ មណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, នៅយោធភូមិភាគ៣ នៅវិទ្យាល័យជាស៊ីមតាកែវ, នៅយោធភូមិភាគ៤ នៅវិទ្យាល័យអង្គរខេត្តសៀមរាប និងនៅយោធភូមិភាគ៥ នៅវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង។

សូមជម្រាបថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការដុសខាត់ធនធានកម្លាំងការពារជាតិ។ សន្ទុះទឹកចិត្តនៃជំនឿជឿជាក់ របស់យុវជនដែលកាន់តែមានចំនួនច្រើនឡើងស្ម័គ្រចូលបំរើការពារជាតិ បានប្រព្រឹត្តទៅក្នុងស្ថានការណ៍ ដែល កម្ពុជាទើប បំបែកបាននូវឧបាយកលបដិវត្តពណ៌ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលដើម្បីការរួមគ្នាជួយ កសាង ប្រទេសដែលទើបមានសន្តិភាព វាយបំបាក់រាល់ឧបាយកលបដិវត្តពណ៌ដែលចង់នាំកម្ពុជាអោយធ្លាក់ ចូលក្នុងអំពើចលាចលសង្គ្រាមសាជាថ្មី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម