សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ ព្រះមហាក្សត្រ និង​សម្តេចម៉ែ​

424
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​ថ្វាយ​សារលិខិត​ថ្លែង​សូម​ថ្លែង​អំណរ ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជាទីបំផុត ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ដែល​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ព្រះរាជ​សារលិខិត ចូលរួម​អបអរសាទរ និង​ជូនពរ សម្តេច​ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​របស់​សម្តេច នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ថ្វាយ​សារលិខិត​ថ្លែង​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ចំពោះ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ប្រទាន​ពរជ័យ​ដែលមាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ និង​ព្រះរាជ​ទ្រព្យ​ចំនួន​១០.០០០USD(​មួយ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)
​។​ព្រមទាំង​ផ្កា​ស្រស់​ល្អ​១​កន្ដ្រក​ធំ ដែលជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា​របស់ សម្តេចព្រះ​មហាក្សត្រី​ជូន​សម្តេច ក្នុងឱកាស​ទិវា​ខួបកំណើត នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៩​។

​ក្នុង​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថ្វាយ​ព្រះមហាក្សត្រ​បាន​បញ្ជាក់ថា​«​ខ្ញុំម្ចាស់​មាន​សេចក្តីរំភើប​រីករាយ​ឥតឧបមា ដោយបាន​ទទួល​នូវ​ព្រះរាជសារ​ប្រទាន​ពរជ័យ និង​ផ្កា​ស្រស់​ល្អ​១​ក​ន្ត្រី​ក​ធំ ជា​ព្រះរាជទាន​ដ៏​ឧត្តុង្គឧត្តម អំពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ដល់​ខ្ញុំម្ចាស់​ក្នុងឱកាស​ទិវា​ខួបកំណើត​របស់ខ្ញុំ​ម្ចាស់​នៅ​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩​។​

​ខ្ញុំម្ចាស់​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជាទីបំផុត​ចំពោះ​ព្រះរាជទាន​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ​។​ខ្ញុំម្ចាស់​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះអង្គ​តែងតែបាន​លើកទឹកចិត្ត​ដល់​ខ្ញុំម្ចាស់​ដើម្បី​ខិតខំ​បំពេញភារកិច្ច​ដឹកនាំ​សកម្មភាព​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​សំរាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ​និង​ប្រជានុរាស្ត្រ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ខ្ញុំម្ចាស់​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជះ​បារមី​វត្ថុ​សក្តិ​សិទ្ធិ​នានា​ក្នុង​លោក​ទេវតា​រក្សា ព្រះមហា​ស្វេតច្ឆត្រ​និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីតព្រះមហាក្សត្រ​ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ​សូម​ព្រះមេត្តាប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ​សិរី​មង្គល​បវរ​មហាប្រសើរ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សូម​ព្រះអង្គ​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ​ដើម្បី​ជាម​ហា​ម្លប់​ដ៏​ត្រជាក់​ជាទី​ជ្រកកោន​ដល់​ប្រជារាស្ត្រ​កម្ពុជា​គ្រប់ៗ​រូប តរៀង​ទៅ​»​។​

​ក្នុង​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថ្វាយ​សម្តេចម៉ែ​បានសរសេរថា​«​ខ្ញុំម្ចាស់​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជាទីបំផុត​ចំពោះ​ព្រះរាជទាន​ដ៏​ឧត្តុង្គឧត្តម​ទាំងអស់​ខាងលើនេះ​។​ខ្ញុំម្ចាស់​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​ប្រោស​ព្រះរាជទាន​ដល់​ខ្ញុំម្ចាស់ និង​ក្រុមគ្រួសារ ជាការ​លើកទឹកចិត្ត​ដើម្បី​ខិតខំ​បំរើ​ជាតិ​មាតុភូមិ​និង​ប្រជារាស្ត្រ​កម្ពុជា​។​

​ខ្ញុំម្ចាស់​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជះ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​នានា​ក្នុង​លោក​ទេវតា​រក្សា ព្រះមហា​ស្វេតច្ឆត្រ​និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីតព្រះមហាក្សត្រ​ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ​សូម​ព្រះមេត្តាប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ​សិរី​មង្គល​បវរ​មហាប្រសើរ​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សូម​ព្រះអង្គ​មាន​ព្រះ​បរមសុខ​គ្រប់ប្រការ​ដើម្បី​គង់ប្រថាប់​ជា​មហា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជានុរាស្ត្រ​ជា​កូនចៅ​ចៅទួត​របស់​ព្រះអង្គ​ជ្រកកោន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់ៗ​រូប​តរៀង​ទៅ​»៕S/

​ចំណងជើង​រូបថត​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ដែល​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ព្រះរាជ​សារលិខិត ចូលរួម​អបអរសាទរ និង​ជូនពរ សម្តេច​ក្នុងឱកាស​ខួប​ចម្រើន​ជន្មាយុ​របស់​សម្តេច នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម