ដឹងការពិតហើយ ! ឈ្មោះ ប៉ូច ថុន-ម៉ាត់ ឌី យកដីកម្មសិទ្ធិរបស់លោក​ភឺន ផល្លា លក់ឲ្យឈ្មោះ យស ម៉ាលីណា

1080
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ ដឹងការពិតហើយ រឿងមនុស្សមួយដំបរស្វាយបានប្រើល្បិចចោទប្រកាន់គ្មានការពិតលើលោក ភឺន ផល្លា រំលោភយកដីនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ តែតាមពិតម្ចាស់ដីពិតប្រាកដ គឺលោក ភឺន ផល្លា សោះ។ ដោយសារតែដឹងថា មិនអាចតតាំងតាមផ្លូវច្បាប់ឈ្នះ លោកភឺន ផល្លា គូរភាគីជម្លោះបានប្រើគ្រប់រូបភាពដោយខ្ចីដៃសារព័ត៍មានមួយចំនួនវ៉ៃប្រហារលើលោកភឺន ផល្លា។

យោងតាមពាក្យបណ្តឹងទប់ស្កាត់ និងអន្តរាគមន៍របស់លោកភឺន ផល្លា ដាក់ជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ បានសុំអន្តរាគមន៍ដើម្បីទប់ស្កាត់ ការឈូសឆាយដី ការលក់ដូរ និងធ្វើមោឃៈភាពរាល់លិខិតទាំងឡាយដែលបានផ្ទេរទីតាំងដី។ យោង : លិខិតស្នើសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៤៦/១៧ ចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៧

  • លិខិតផ្ទេសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៤៩/១៧ ចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៧
  • លិខិតផ្តេសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៥០/១៧ ចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៧
  • លិខិតផ្ទេសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៦៤/១៧ ចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ២០១៧
  • លិខិតស្នើសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៨៩/១៧ ចុះថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៧
  • លិខិតស្នើសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៩០/១៧ ចុះថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៧
  • លិខិតផ្តេសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៩១/១៧ ចុះថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៧
  • លិខិតផ្ទេសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៩២/១៧ ចុះថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៧
  • លិខិតផ្ទេសិទ្ធិកាន់កាប់ដី និងផ្ទះ លេខ ១៤៩៣/១៧ ចុះថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៧

លោកភឺន ផល្លា បានជម្រាបជូនលោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅថា ដីនេះមានទីតាំងស្ថិតនៅ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលប្រជាជនចំនួន ០៤គ្រួសារ ដែលជាម្ចាស់ដីដើមចំនួន ០៩កន្លែងដែលមានទំហំសរុបចំនួន ៦៦៧៥២.៧៥ ម៉ែត្រក្រឡា បានលក់ជូនលោកសួន ហុក និងលោក ស៊ឹម ហៀង ដែលជាអ្នករៀបចំទិញដីអោយរូបលោក ហើយលោក សួន ហុក និងលោក ស៊ឹម ហៀង ក៏បានផ្ទេរសិទ្ធិជូនរូបលោក រួចរាល់ហើយតាំងពីឆ្នាំ២០១៧ មកម្លេះ។ ស្រាប់តែពេលថ្មីៗនេះ ជនខិលខូចឈ្មោះ ប៉ូច ថុន និងឈ្មោះ ម៉ាត់ ឌី ព្រមទាំងគូរកន បានផ្សំគំនិតគ្នា យកដីកម្មសិទ្ធិរបស់លោកដែលមានទីតាំងដូចបានបញ្ជាក់ខាងលើយកទៅលក់អោយឈ្មោះ យស ម៉ាលីណា បន្តទៀត និងបានធ្វើការរត់ការផ្ទេរសិទ្ធិ។

ចំពោះដីដែលជនខិលខូចឈ្មោះ ប៉ូច ថុន យកទៅលក់នោះមានទំហំសរុបចំនួន ២២៩០០ ម៉ែត្រក្រឡា ចំនែកឯដីដែលជនខិលខូចឈ្មោះ ម៉ាត់ ឌី យកទៅលក់នោះមានទំហំសរុបចំនួន ២៣៤៨ ម៉ែត្រក្រឡា ដោយដីដែលត្រូវបានជនខិលខូចឈ្មោះ ប៉ូច ថេន និងឈ្មោះ ម៉ាត់ ឌី ព្រមទាំងគូរកន បានផ្សំគំនិតគ្នាយកទៅលក់នេះគឺជាដីរបស់ម្ចាស់ដើមដីចំនួន ០២ គ្រសារ លើទីតាំងដីចំនួន ០៤ កន្លែង ស្ថិតនៅក្នុងដីរួមទាំង ០៩ កន្លែងរបស់ម្ចាស់ដីចំនួន ០៤ គ្រសារដូចបានរៀបរាប់ខាងលើ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល មេត្តាជួយអន្តរាគមន៍ ទប់ស្កាត់ ហាមឃាត់ រាល់ការឈូសឆាយដី លក់ដូរ ផ្ទេរកម្មសិទ្ធិ និងធ្វើមោឃៈភាពរាល់លិខិតទាំងឡាយណាដែលបានផ្ទេរនៅលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់លោក៕B/