​មន្ទីរ​កសិកម្ម​ខេត្ត​ប្រជុំ​ប្រកាស​បញ្ឈប់​ការនាំ​ចូល​ការចែក​ចាយ​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់​

372
ចែករម្លែក

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​បាន​បើក​សិក្ខាសាលា​ស្តីពី​ប្រកាស​បញ្ឈប់​ការនាំ​ចូល​ការ​ចែកចាយ​ផ្គត់ផ្គង់​និង​ប្រើប្រាស់​ប​សុ​ឱសថ​ឌី​ក្លូ​ហ្វេ​ណាក់​(Diclofenac)​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានដឹងថា​តាម​ការចុះ​ហត្ថា​លេខា​របស់លោក​រដ្ឋមន្ត្រី​វែង​សុខុន​កាលពី​ថ្ងៃទី​១៥​ខ​ឬ​កក្កដា​ឆ្នាំ​២០១៩​កន្លងទៅ​។​បន្ថែម​ពី​ការផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តីសម្រេច​នេះ​ថ្ងៃនេះ​យើង​ក៏​ចូលរួម​ជាមួយ​ពិភពលោក​ដើម្បី​ប្រារព្ធ​ទិវា​យល់ដឹង​ពីស​ត្វ​ត្មាត​អន្តរជាតិ​ផងដែរ​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​សត្វ​ត្មាត​ជា​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។​នៅ​កម្ពុ​ជាមាន​សត្វ​ត្មាត​ចំនួន​បី​ប្រភេទ​គឺ​ត្មា​តោ​ភ្លើង​,​ត្មាត​ត្នោត​,​និង​ត្មាត​ប្រផេះ​។​បើតាម​លទ្ធផល​ជំរឿន​ផ្នែក​ជំនាញ​រាប់បាន​ច្រើន​បំផុត​ចំនួន​២៨៩​ក្បាល​ប៉ុណ្ណោះ​ហើយ​សត្វ​ទាំងនេះ​កំពុង​រស់នៅក្នុង​ខេត្តក្រចេះ​,​រតនគិរី​,​មណ្ឌលគិរី​,​ស្ទឹងត្រែង​,​និង​ព្រះវិហារ​។​

​ក្នុងនោះ​ខេត្តព្រះវិហារ​ជា​ខេត្ត​ទី​២​ដែលមាន​វត្តមាន​សត្វ​ត្មាត​។​ឯ​សត្វ​ត្មាត​នេះ​មាន​តួរ​យ៉ាងសំខាន់​ដែល​មិន​អាចមាន​សត្វ​ប្រភេទ​ផ្សេង​ណា​មក​ជំនួស​វា​បានឡើយ​។​វា​ជាស​ត្វ​ស៊ី​សាកសព​ស្អុយរលួយ​ជា​អាហារ​,​ការពារ​មិនឱ្យ​មាន​មេរោគ​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​,​រក្សា​ឱ្យ​បរិស្ថាន​មាន​ភាព​បរិសុទ្ធ​និង​កាត់បន្ថយ​ការបំពុល​ខ្យល់​។​

លោក​បន្តថា​តាម​ការស្រាវជ្រាវ​កន្លង​មក​បានឱ្យដឹងថា​សត្វ​ត្មាត​ជា​សត្វ​មាន​ភាព​រំញោច​ខ្លាំង​នឹង​សារជាតិ​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់​។​សារជាតិ​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់​គឺជា​សារជាតិ​ផ្សំ​របស់​ប​សុ​ឪ​សថ​ដែល​ប្រើប្រាស់​កាត់បន្ថយ​ការឈឺចាប់​,​កម្តៅ​និង​រលាក​។​ប​សុ​ឪ​សថ​ឌី​ក្លូ​ហ្វេ​ណាក់​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​សត្វពាហនៈ​ពិសេស​គោក្របី​។​សត្វ​គោក្របី​ព្យាបាល​ដោយ​ប​សុ​ឪ​សថ​ឌី​ក្លូ​ហ្វេ​ណាក់​នៅពេលដែល​វា​ងាប់​តាម​ព្រៃ​លុះ​សត្វ​ត្មាត​ស៊ី​ខ្មោច​គោក្របី​នោះ​សត្វ​ជិត​ផុត​ពូជ​នេះ​នឹង​ងាប់​ដែរ​ក្នុង​រយៈពេល​តែ​១​ឬ​២​ថ្ងៃ​តែប៉ុណ្ណោះ​។​

សមាសភាព​ចូលរួម​មាន​៖​អាជ្ញាធរ​ស្រុក​/​ឃុំ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​មន្ត្រី​កសិកម្ម​ក្រុង​/​ស្រុក​មន្ត្រី​បរិស្ថាន​មកពី​ស្រុក​/​ក្រុង​ពាក់​ព័​ន្ឋ​ចំនួន​៤​មានស្រុក​ឆែប​ស្រុក​ជាំ​ក្សាន្ត​ស្រុក​ត្បែងមានជ័យ​និង​ក្រុង​ព្រះវិហារ​សរុប​ប្រមាណ​៨៥​នាក់​។​​កិច្ចប្រជុំ​នេះ​មានការ​គាំទ្រ​និង​សម្របសម្រួល​ដោយ​៖-​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​-​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​/MAFF-​អង្ក​ការ​សមាគម​អភិរក្ស​ធនធានធម្មជាតិ​(WCS)-​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​(ACCB)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម