ខ្លោចចិត្តអាណិត ករុណា ពេជ្រ ក្រោយចេញបទចម្រៀង «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ»

844
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖អស់រយៈពេលជិតពីរឆ្នាំមកហើយ ដែលតារាចម្រៀង ករុណា ពេជ្រ បានមើលថែលោកឳពុកជាទីស្រលាញ់របស់ខ្លួន ដែលធ្លាក់ខ្លួនពិកា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ការព្យាបាលជាច្រើនដំណាក់កាល ត្រូវ បាន ធ្វើឡើងជាបន្តបន្ទាប់ ទាំងពេទ្យក្នុងស្រុក និងពេទ្យក្រៅប្រទេស។

បើគិតទៅលើថ្លៃព្យាបាលជាច្រើនឆ្នាំមកនេះ អាចនិយាយបានថា ស្ទើរតែមិនអាច ទ្រទ្រង់ទៅរួចនោះទេ ដូច្នេះតាមរយៈហ្វេសប៊ុក របស់តារាចម្រៀង ករុណា ពេជ្រ ធ្លាប់ បានបង្ហាញថា រូបគេនិងលក់ទ្រព្យសម្បត្តិមួយចំនួន ដូចជាផ្ទះសម្បែង ពីរបីកន្លែង ត្រូវ បានដោះដូរដើម្បីបានថវិកា មកផ្គត់ផ្គង់ជំងឺដែលត្រូវការចាំបាច់ជារៀងរាល់ខែ។ តាម ការបញ្ជាក់របស់តារាចម្រៀង ករុណា ពេជ្រ បានប្រាប់ថា ក្នុងការចំណាយទៅលើការ ព្យាបាលឳពុករបស់លោក ជិត២០ម៉ឺនដុល្លារហើយ បើគិតចាប់តាំងពីខែមករា រហូត ដលបច្ចុប្បន្ននេះ។

តាមរយៈបទចម្រៀងមួយបទ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ដែលស្តាប់ហើយស្ទើរ តែទប់ទឹកភ្នែកមិនបាន អត្ថន័យដ៏ចាក់ដោត ដែលស្តែងពីការខិតខំ ប្រឹងប្រែងតែ ដើម្បី ឳពុក តែផ្ទុយស្រលះដែលបានមកវិញនូវអារម្មណ៍ក្តុកក្តួល ដែលលោកអ្នកមានគុណ គាត់មិនទទួលបានអារម្មណ៍ដឹងឮបែបណានោះឡើយ ព្រោះតែជំងឺដាច់សរសៃ ឈាម ខួរក្បាល បានធ្វើអោយ លោកឳពុក របស់តារាចម្រៀង ករុណា ពេជ្រ បានត្រឹមអង្គុយ សំលឹង ស្ងៀមធ្មឹង មិនមាត់មិនករ ទទួលដឹងឭឡើយ។

ថ្លែងប្រាប់ទាំងអួលដើមករ តារាចម្រៀង ជួរមុខរបស់ផលិតកម្មថោន បានប្រាប់ថា គ្មានអ្វីដែលឈឺចាប់ជាងការមើលឃើញប៉ារបស់ខ្លួនធ្លាក់ក្នុងសភាពបែបនេះទេ។

សូមរំលឹកថា ប៉ារបស់ ករុណា ពេជ្រ បានធ្លាកខ្លួនឈឺជំងឺដាច់សរសៃឈាមខួរក្បាល តាំងពីថ្ងៃទី៣ មករា ២០១៧ គិតមកដល់ពេលនេះ មានរយៈពេលជិតពីរឆ្នាំហើយ ចំណែក ករុណា ពេជ្រ បានស្វះស្វែងរកពេទ្យព្យាបាលឳពុកខ្លួនរហូតទៅដល់ ប្រទេស វៀតណាម និងបានវិលត្រឡប់មកវះកាត់ខួរក្បាលនៅមន្ទីរពេទ្យ សាន់រ៉ាយ ដែលជា មន្ទីរ ពេទ្យរបស់ជប៉ុន។ បច្ចុប្បន្ន ប៉ារបស់ករុណា ពេជ្រ នៅមិនទាន់វិលត្រឡប់មក សភាពធម្មតាវិញទេ គឺប្រព័ន្ធប្រសាទ មិនអាចស្តាប់ឭ និយាយបាន ពោលគឺគាត់ក្លាយ ខ្លួនជាមនុស្សរុក្ខជាតិទៅហើយ។

ចង់ដឹងថា បទចម្រៀង «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» មានមនោសញ្ចេតនា ចាក់ដោតបែបណា តោះស្តាប់ទាំងអស់គ្នា !