​ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ចុះ​សង់ផ្ទះ​ជូន​សមាជិក​ស​.​អ​.​ក​

242
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​។​លោក​បាន​ដឹកនាំ​ក្រុមការងារ​តំបន់សឹក​តំបន់​ប្រប​ត្តិ​ការ​សឹង​រង​ខេត្ត​និង​ក្រុមការងារ​សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្ត​និង​អនុប្រធាន​ស​.​អ​.​ក​ស្រុក​គូលែន​,​ប្រធាន​សាខា​ស្រុក​,​អាជ្ញាធរ​មូលដ្ឋាន​។​

​ក្រុមការងា​បាន​ចុះជួយ​លើក​ផ្ទះ ១​ខ្នង​ជូន សមាជិក ស អ ក ខេត្តព្រះវិហារ ឈ្មោះ ឥត ឆ្លាម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ជា​និវត្តជន​រស់នៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ផ្ទះ​ធ្វើ​ជូន​មាន​ទំហំ​៦​គុណ​៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥០០.០០០​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម