​ឈ្នះ​៨​ម៉ឺន​ដុល្លារ​បន្ទាប់ពី​សាកល្បង​ផ្ញើរ​សារ​

254
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បុរស​ដែល​ធ្វើការ​មន្ត្រីរាជការ​មួយរូប​មានសំណាង​យ៉ាងខ្ពស់​ណាស់​បានឈ្នះ​ប្រាក់រង្វាន់​តាមរយៈ​ការផ្ញើ​សារ​រហូតដល់​៨​ម៉ឺន​ដុល្លារ​ដែលជា​រង្វាន់​ធំ​មួយ​គាត់​នឹកស្មាន​មិន​ដល់​ថា​អាច​ឈ្នះ​បែប​នេះឡើយ​។​បុរស​ដែលមាន​សំណាង​ខ្ពស់​រូបនេះ​មានឈ្មោះ​លោក​សេក​សំបូរ​សព្វថ្ងៃ​រស់នៅ​ក្រុមទី ៩ ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក ពួក ខេត្តសៀមរាប​។​
បង្ហាញ​ក្តីសប្បាយ​រីករាយ​ជាមួយ​ក្រុមគ្រួសារ​ក្នុងពេល​មក​ទទួល​ប្រាក់រង្វាន់​នៅ​ក្រុមហ៊ុន​សែ​ល​កាត​កាលពី​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងមក​លោក​សេក​សំបូរ​បាន​ប្រាប់​ឱ្យដឹងថា​គាត់​តែង​បាន​ព្យាយាម​ផ្ញើ​សារ​ជា​ញឹកញាប់​ជាមួយ​កម្មវិធី​”​ផ្ញើរ​សារ​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​”​។​

​ប៉ុន្តែ​មិនដែល​ឈ្នះ​រង្វាន់​ទេ​ទើបតែ​ពេលនេះ​គឺ​សំណាង​ណាស់​លោក​បានឈ្នះ​ប្រាក់រង្វាន់​រហូតដល់​៨​ម៉ឺន​ដុល្លារ​តែម្តង​។​បុរស​រូបនេះ​បាន​បន្ថែម​ឱ្យដឹងថា​ប្រាក់រង្វាន់​ដ៏​ច្រើន​នេះ​ពិតជា​អាចជួយ​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​របស់លោក​បាន​ច្រើនណាស់​។​សម្រាប់​ថ្ងៃ​ខាងមុខ​លោក​នឹង​យកប្រាក់​រង្វាន់​នេះ​សម្រាប់​ការប្រកប​របរ​រកស៊ី​និង​មួយផ្នែក​ទុក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​តែង​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​របស់ខ្លួន​រៀងរាល់​សប្តាហ៍​ដែល​ក្នុងនេះ​មាន​ប្រាក់រង្វាន់​ចាប់ពី​១​ម៉ឺន​ដុល្លារ​រហូតដល់​១០​ម៉ឺន​ដុល្លារ​ទៀតផង​៕S/

​លោក សេក​សំបូរ សព្វថ្ងៃ​រស់នៅ ស្រុក ពួក ខេត្តសៀមរាប​ឈ្នះ​៨​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សែ​ល​កាត​