​ស្លាប់​ម្នាក់​ដោយសារ​កាណូត​ស្មាច់​បុក​គ្នា​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​នៅ​ស្រុក​ឯក​ភ្នំ​

306
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យុវជន ម្នា ក់ បាន លង់ទឹក​ស្លាប់ ភ្លាមៗ នៅ ទឹកទន្លេ​ដោយសារ​គ្រោះថ្នាក់ ចរាចរ​កាណូត ស្មាច់ និង​កាណូត ស្មាច់​បុក​គ្នា ។​ហេតុ​កាណ៍​នេះ​កើត ឡើង​កាលពី​ថ្ងៃទី ១៣ ខែ ខែ ធ្នូ​ឆ្នាំ ២០១៩​នៅ ចំណុច ពាម អូរ ព្រែក ទាល់ ក្នុង ក្រុមទី ១៥ ភូមិ​ព្រែក ទាល់ ឃុំ កោះ ជី វាំង ស្រុក ឯក ភ្នំ ខេត្ត បាត់ដំបង​។

​លោក​ឡុង​យោធា​វិ​រៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​យុវជន​ដែល​ស្លាប់​មានឈ្មោះ​នី​ដា​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស​រស់នៅ ភូមិ ឃុំ កើតហេតុ​ខាងលើ​។​រីឯ​ភាគី​កាណូត​ម្ខាង​ទៀត​ដែលជា ភាគី បង្ក មាន ឈ្មោះ រ៉ ម សំបូរ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​នេសាទ​ត្រី​នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​

​លោក​អធិការ​ស្រុក​បាន បញ្ជាក់ ថា​នៅ ក្នុង ភូមិសាស្ត្រ ខាងលើ គឺ ការ បើកបរ តាមផ្លូវ ទឹក មាន លក្ខណៈ ដូច ពស់ លូន គឺ​ត្រូវ​បើកបរ​កាត់​ត្រឹប​វាង​ព្រៃ​។​ដូច្នេះហើយ​បានជា​កាណូត​ទាំង​២​នេះ​មានការ ប៉ះទង្គិច​គ្នា​និង​បង្ក​ឲ្យ​ភាគី​ម្ខាង​រងរបួស​និង​ធ្លាក់ទឹក​ហើយ​លង់ទឹក​ស្លាប់​ដោយ​មិនចេះ​ហែល​ទឹក​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​ទឹកបាន​ចុះទៅ​ត្រួតពិនិត្យ​និង​ស្រង់​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ជនបង្ក​បាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​រូប​ថ​តៈ​សព​យុវជន​រងគ្រោះ​និង​កាណូត​ស្មាច់​