​ជិះ​ម៉ូតូ​ពេលយប់​បុក​កង់ឡាន​ដែល​គេ​ដាក់​ការពារ​ជង្ហុក​ស្លាប់​ម្នាក់​

349
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ហើយ​បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ភូមិភាគ​៥(​ពេទ្យ​ព​២)​ដោយ​ជិះ​ម៉ូតូ​ពេលយប់​ទៅបុក​កង់ឡាន​ដែល​គេ​ដាក់​ការពារ​ជង្ហុក​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៧​ស្ថិតក្នុង​ស​ង្តា​ត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​ប៉ូលិស​ចរាចរណ៍​ខេត្ត​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ព​២​មានឈ្មោះ​សាន្ត ភក្តី​ភេទ​ប្រុស​អាយុប្រមាណ​៤០​ឆ្នាំ​មិន​ស្គាល់​អាស័យដ្ឋាន​។​

​សាក្សី បាន និយាយថា​នៅ​យប់​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​មាន​ម៉ូតូ​មួយគ្រឿង​បើកបរ​យ៉ាង​លឿន​ឆ្លងស្ពាន ក្នុងទិសដៅ ពី លិចទៅ កើត ហើយក៏ បាន បុក ទៅនឹង កង់ឡាន ដែល​គេ​ដាក់​ជា​សញ្ញា​ជង្ហុក​នោះ បណ្តាល ឲ្យ អ្នកបើកបរ ដែលមាន វ័យ ប្រហែល​៤០ ឆ្នាំ ហោះ ផ្លោង ទៅ បោក នឹង ថ្នល់ បែក ក្បាល ឈាម ហូរ កក្លាក់ បាក់ធ្មេញ ថ្គាម ទាំង ក្រាស់ និង សន្លប់ ស្ដូកស្ដឹង​មិនដឹង​ខ្លួន​៕S/