​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​

439
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​តាម​ដីកា​ពីបទ​រក្សាទុក​ដឹកជញ្ជូន​និង​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ឃាត​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ដូន​ញ៉ែម​ឃុំ​ល្វា​ស្រុក​ប​វេ​ល​។​

​លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​នី​ប៊ុន​ជួយ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ដូន​ញ៉ែម​ឃុំ​ល្វា​ស្រុក​ប​វេ​ល​។​លោកនាយ​ការិយាល័យ​បាន​បន្តថា​ការចាប់ខ្លួន​ជននេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៧៥៩​ត​ព្រ​ចុះ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​របស់លោក​ឃី​ឆៃ​ចៅក្រម​ស៊ើ​ន​សួរ​នៃ​សាលាដំបូង​ខេត្ត​ពីបទ​រក្សាទុក​ដឹកជញ្ជូន​និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។

​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ស្ល​ខ្លាញ់​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​ព្រោះ​ឯកសារ​មាន​ក្នុង​ដៃ​ចៅក្រម​ស្រាប់​ហើយ​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ចាប់​តា​ដីកា​របស់​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម