ជនជាតិ​ចិន​បោះពួយ​រថយន្ត​យ៉ាង​លឿន​ទៅបុក​នឹង​បង្គោល​ភ្លើង​ជាប់​រថយន្ត​នៅ​កណ្តាល​សួន​

842
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជន​ជាតិចិន​មួយក្រុម​បើករថយន្ត Mazda បោះពួយ​យ៉ាង​លឿន ក៏​រេ​ចង្កូត​ឡើង​ទៅលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាន​ណូយ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតក្នុង​សង្កាត់​គោក​ឃ្លាន ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​បានឃើញ​រថយន្ត​ម៉ាក Mazda មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS 6680 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ភ្នំពេញ​ហាន​ណូយ ពី​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​ជន​ជាតិចិន​មួយក្រុម បោះពួយ​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​មាន​ល្បឿន​លឿន​ពេក​ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បុក​ផ្ទប់​និង​បង្គោល​ភ្លើ តែ​សំណាងល្អ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះទេ គ្រាន់តែ​ខូចខាត​សម្បត្តិ​រដ្ឋ​តែប៉ុណ្ណោះ​។ ចំណែកឯ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម