បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ដី​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

402
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Scoopy ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​ភ្នំពេញ 1FT 9537 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​ទៅ​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​បែន​ដឹក​ដី​ពណ៌​ស្លែ ពាក់​ស្លាក ខេមរភូមិន្ទ 4-1315 បើកបរ​បុរស​ម្នាក់ ដែរ​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង យក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​កំបូល ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម