ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

392
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ឯ​ស្ត្រី​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​ល្ងាច ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​។​

​សមត្ថកិច្ច​ស្រុក​ជីក្រែង​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​នេះ កើតឡើង​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ដែល​ម៉ូតូ​ទីមួយ​ម៉ាក​C១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​AG២៩៧០ បើកបរ​ដោយ​ឈ្មោះ វិត លាប ភេទ​ស្រី​អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច បាន​រង​បួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម​។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​C១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​១I៦៩៨៦ បើកបរ​ដោយ ឈ្មោះ ធុច ធិ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​រណៈសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​បើក​ពី​លិចទៅ​កើត ស្លាប់​នៅ​កន្លែង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ក្រោយពី​បាន​វាស់វែង​កន្លែងកើតហេតុ និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ម៉ូតូ​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស​ង្វើ​យ រង់ចាំ​ដោះស្រាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម