ជម្លៀស​អ្នកដំណើរ​បន្ទាប់​ពី​យន្ត​ហោះ​វិល​មក​កាន់​អាកាសយានដ្ឋាន​ក្រុង​ស៊ីដ​នី​វិញ​ជាបន្ទាន់​

1196
ចែករម្លែក

​អ្នកដំណើរ នៅក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Qantas Airways​មួយ​ត្រូវបាន​ជម្លៀសចេញ​តាម​ជណ្តើរ​គ្រាអាសន្ន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥​ធ្នូ ក្រោយ​យន្ត​​ហោះ​នេះ​ត្រូវ​បង្ខំ​វិល​មក​កាន់​អាកាសយានដ្ឋាន​ដើម​វិញ​បន្ទាប់​ពី​ចេញដំណើរ​បាន​បន្តិច​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​Qantas បាន​និយាយថា យន្តហោះ​របស់ខ្លួន ក្នុង​ជើងហោះហើរ QF575​ទៅ​កាន់​ទីក្រុង​ភើ​ត បាន​វិល​មក​កាន់​ក្រុង​ស៊ីដនី​ភ្លាម​ក្រោយ​​ចាក​ចេញ​ដំណើរ ដោយសារ​មាន​បញ្ហា​សម្ពាធ​ទឹក​។​«​ពេល​ចុះ​មក​ដល់​ដី ប្រធាន​ក្រុម​បើកបរ​បានសំរេច​ធ្វើ​ការជម្លៀស​មនុស្ស​តាម​ជណ្តើរ​គ្រាអាសន្ន »​។​

Qantas​បាន​និយាយថា ក្រុម​វិស្វករ បាន​ទៅ​ពិនិត្យ​មើល​យន្តហោះ Airbus A330-200 ដែល​បាន​ដឹក​អ្នកដំណើរ​ដល់​ទៅ​២៧១​នាក់​។​

​ក្នុងពេល​ជាមួយគ្នា សារព័ត៌មាន​អូស្ត្រាលី​ABC បាន​រាយការណ៍​ថា យន្តហោះ​បាន​ជាប់​នៅលើ​ផ្លូវ​ក្រោយ​ចុះចត​ហើយ​មាន​ផ្សែង​ហុយ​ពេញ​បន្ទប់​អ្នកបើក​។​តែ​អ្នកនាំពាក្យ​ក្រុមហ៊ុន​Qantas បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​បើ​តាម​ខ្ញុំ​យល់ វា​ជា​សំណើម​នៅក្នុង​បន្ទប់​អ្នកបើកបរ ដោយសារតែ​មាន​ការបាញ់សំណើម​ចូល​ក្នុង​បន្ទប់​អ្នកបើ​កបរ ក្នុងពេល​ខូច​​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​។​ខ្ញុំ​អត់​មាន​ឮ​ព័ត៌មាន​ថា​មាន​ផ្សែង​ក្នុង​បន្ទប់​អ្នកបើកប​រទេស​»៕​ដោយ​៖​វាសនា​