ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​១៥​កញ្ចប់​

340
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​រួមជាមួយ​គ្រឿង​ញៀន​១៥​កញ្ចប់ នៅ​ចំណុច​ហាង​ខារ៉ាអូខេ​រាត្រី​ប្រជុំ​មិត្ត ស្ថិត​ក្នុងភូមិ​ស្វាយទៀប ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មាន​៖១.​ឈ្មោះ ឃាង នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ២.​ឈ្មោះ ភឿន សូ​នី​កា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ស្វាយ​ត្រាង ឃុំ​ជលសារ ស្រុក​បរ​វិល ខេត្តកំពង់ឆ្នាំង​។​

​ប្រភព​បន្តថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ មាន​គេ​រាយការណ៍​មក​សមត្ថកិច្ច​ថា បានឃើញ​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ កំពុងតែ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ រួច​កម្លាំង​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ភ្លាមៗ និង​ដក​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​សរ​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់​, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​, ម៉ូតូ​វ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​,​ប្រាក់រៀល​១៣០៥០០​រៀល​, ប្រាក់​ដុល្លា​៥​ដុល្លារ​,​កាបូបដៃ​០១ ,​ដុំ​សាក​ថ្ម​០១ ,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​