ឡាន​ព្រះសង្ឃ​និង​ឡាន​ដឹក​ទឹក​បុក​គ្នា​ចំ​ពីមុខ តែ​មនុស្ស​គេច​រួច​ពីរ​បួស​និង​ស្លាប់​

604
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ឡាន​របស់​ព្រះសង្ឃ​និង​ឡាន​ដឹក​ទឹក​បុក​គ្នា​ចំ​ពីមុខ តែ​មនុស្ស​គេច​រួច​ពីរ​បួស​និង​ស្លាប់​។ ឧ​ប​ទ្ទ​ហេតុ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុចរ​ផ្លូវកែង​ហួស​មុខ​វត្ត​ប្រាសាទ​តេ​ជោ​សំរោង ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយចេក​ឲ្យ​ដឹងថា រថយន្ត​២​គ្រឿង ដែល​សាក​កម្លាំង​គ្នា (​បុក​គ្នា​ចំ​កណ្តាល​មុខ​) គឺ​រថយន្ត​ដឹក​ទឹកកក​ម៉ាក​ហ៊ី​យាន់​ដាយ ដែលមាន​យីហោ​សេះ​ហោះ និង​រថយន្ត​ភី​ក​អប់ មាន​បិត​និមិត្ត​ស​ញ្គា (​ឡូហ្គោ Logo) សរសេរថា “​សាលា​គណៈ​ស្រុក​ថ្មពួក​”​។​

​ប្រភព​បន្តថា ការដែល​រថយន្ត​ទាំង​២​បុក​គ្នា​ចំ​ពីមុខ​បែបនេះ មកពី​អ្នក​អ្នកបើកបរ​ទាំងសងខាង​ឌឺដង មានៈ ព្រហើន​ដាក់គ្នា​។ ប៉ុន្តែ​ករណីនេះ សំណាង​ដែរ ដោយ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​របួស ឬ​ស្លាប់​ដល់​មនុស្ស​៕ ល​