គ្រោះថ្នាក់​រថយន្តក្រុង​សម្លាប់​មនុស្ស​១​នាក់​នៅនេ​ប៉ាល់​

349
ចែករម្លែក

​មនុស្ស​១៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​ធ្នូ បន្ទាប់​ពី​រថយន្តក្រុង​ដឹក​អ្នក​ធ្វើ​ធម្ម​យាត្រា​មួយ​រេ​ចង្កូត​ធ្លាក់ចុះ​ទៅ​ជម្រាល​ផ្លូវ​ដ៏​ជ្រៅ​មួយ​នៅនេ​ប៉ាល់​ភាគកណ្តាល​។​

​ប៉ូលិស​បាន​និយាយថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​៣២​នាក់​បាន​ធ្លាក់ចុះ​ពី​ផ្លូវ​កំពស់​៧០​ម៉ែត្រ​នៅ​ស្រុក ស៊ី​ង​ហ៊ូ​ប៉ាល់​ឆុក ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កាត្មាន់​ឌូ​។​

​ប៉ូលិស​ឈ្មោះ ប្រា​វ៉ាល់ មហា​ចាន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​យើង​បាន​រកឃើញ​សាកសព​មនុស្ស​១២​នាក់​នៅ​កន្លែងកើតហេតុ និង​មនុស្ស​២​នាក់​ទៀត​បាន​​ស្លាប់​នៅ​មន្ទីរពេទ្យ​។​ពួកគេ​កំពុង​វិល​មក​ពី​ការធ្វើ​ធម្មយា​ត្រា នៅ​វត្ត​ហិណ្ឌូ​មួយ​»​។​

​អ្នកដំណើរ​រងរបួស​១៨​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​គេ​មិនដឹងថា​តើ​អ្នកបើកបរ​ស្ថិត​ចំណោម​អ្នក​ស្លាប់ អ្នក​រងរបួស​ដែរ​ឬ​អត់​ឬ​ក៏​បាន​រត់គេចខ្លួន​ពី​កន្លែង​​កើតហេតុ​។​

​គេ​មិនដឹង​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ទេ តែ​ប៉ូលិស​ជឿ​ថា​មកពី​ការបើកបរ​ធ្វេសប្រហែស​ក្នុងពេល​រថយន្ត​ចុះ​ផ្លូវ​ចោត​និង​មាន​ខ្យល់​ខ្លាំង​។​

​កាលពី​ខែ​មុន មនុស្ស​១៨​នាក់​ក៏​បាន​ស្លាប់​នៅ​ពេល​រថយន្តក្រុង​មួយ​បើក​ធ្លាក់​ជ្រោះ​នៅនេ​ប៉ាល់​ភាគកណ្តាល​៕​ដោយ​៖​វាសនា​

​រថយន្ត​ក្រុង​បាន​ដឹក​អ្នក​ត្រឡប់មក​ពី​វត្ត កា​លីន​ឆុក បាហ្កា​វ៉ាទី ជា​វត្ត​មាន​ប្រជាប្រិយ​មួយ​សំរាប់​អ្នក​កាន់​សាសនា​ហិណ្ឌូ នៅលើ​ភ្នំ​កំពស់​ជិត​៤​ពាន់​ម៉ែត្រ​។​វា​បាន​ធ្លាក់​ចេញ​​ពី​ផ្លូវ​ដែល​មាន​ខ្យល់​ខ្លាំង​ចូលប្រឡាញ​ជំរៅ​៧០​ម៉ែត្រ​ពី​ថ្នល់​