សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​សម្ពោ​ធ​បើក​ពិព័រណ៍​ផលិតផល​ខែ្មរ​និង​ទំនិញ​នាំចេញ​នាំចូល​កម្ពុជា​

435
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំពេញ​:​នៅ​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​នេះ ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធបើក​ពិព័រណ៍​ផលិតផល​ខែ្មរ​និង​ទំនិញ​នាំចេញ​នាំចូល​កម្ពុជា ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

ពិព័រណ៍​ផលិតផល​ខ្មែរ​និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា​លើក​ទី​១៤​ ​កម្រិត​អន្តរជាតិ​ឆ្នាំ​២០១៩​ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការគាំទ្រ​និង​ការចូលរួម​យ៉ាងសកម្ម​ពី​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​ដូចជា​ប្រទេស​ចិន ជប៉ុន ឥណ្ឌូណេស៊ី ​ថៃ​ម៉ាឡេស៊ី​ មី​យ៉ាន់​ម៉ា​ វៀតណាម​និង​ប្រទេស​ឡាវ​ ​ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥ រាជធានី -​ខេត្ត សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ អង្គការ​សមាគម​អាជីវកម្ម​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។​

​ពិព័រណ៍​នេះ​មាន​ស្ដង់​សរុប​ចំនួន​៣៧២​ស្ដង់ ​ហើយ​ទំនិញ​និង​សេវា​ជាច្រើន​ប្រភេទ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជ​កម្មនេះ​រួមមាន​៖​ផលិតផល​កសិកម្ម​ក​សិ​-​ពាណិជ្ជកម្ម​ផលិតផល​សិប្បកម្ម ផលិតផល​ធ្វើ​ពី​សូត្រ​ អង្ករ ​ម្រេច​ដំឡូង​មី​ វត្ថុ​អនុស្សាវរីយ៍​ សម្ភារ​ការិយាល័យ​ ក្រណាត់​និង​សម្លៀកបំពាក់​សម្ភារប្រើប្រាស់​ទូទៅ​ ផលិតផល​សម្រាប់​តុបតែង​ក្នុង​គេហដ្ឋាន​។​

​គ្រឿងអលង្ការ​និង​ត្បូងថ្ម​មានតម្លៃ​ ផលិតផល​ឱសថ​ បរិក្ខារ​ពេទ្យ​និង​គ្រឿងសម្អាង​ម្ហូបអាហារ​កែច្នៃ​និង​ភេសជ្ជៈ​ គ្រឿងឧបភោគ​-​បរិភោគ​ផលិតផល​បា្ល​ស្ទីក ​គ្រឿង​អេឡិចត្រូនិក​ គ្រឿងបន្លាស់​ គ្រឿងសង្ហារិម ​ផលិតផល​ពាក់ព័ន្ធ​វិស័យ​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​ គ្រឿង​ម៉ាស៊ីន​ សម្ភារ​សំណង់​ផលិតផល​បម្រើ​ឲ្យ​សេវា​សណ្ឋាគារ​ ទេសចរណ៍ សេវា​អប់រំ​ សេវា​ធនាគារ និង​គម្រោង​វិនិយោគ ជាដើម​។​ល​។​

​លោក​ប៉ាន ​សូរ​ស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថា ​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​គឺជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​បង្កើត​ឱកាស​ទីផ្សារ​បង្ហាញ​ពី​បរិយាកាស​ធុរកិច្ច​និង​សក្ដានុពល​វិនិយោគ​ដ៏​ល្អប្រសើរ ​ព្រមទាំង​បង្ហាញ​អំពី​គោលនយោបាយ​គាំពារ​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា តាមរយៈ​ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ អ្នកប្រើប្រាស់​នឹង​បាន​ស្គាល់ និង​គាំទ្រ​ទំនិញ​ក្នុងស្រុក​ក៏ដូចជា​ទំនិញ​នាំចូល​ដែលមាន​គុណភាព​។​ជាមួយនឹង​ការដាក់​តាំង​បង្ហាញ​ទំនិញ​នាំចេញ​-​នាំចូល​និង​ទំនិញ​សក្ដានុពល​ដ៏​សម្បូរបែប​មកពី​បណ្ដា​ខេត្ត​ទូទាំងប្រទេស​។​

​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ ក៏មាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​អម​មួយចំនួន​ផងដែរ ដូចជា ជំនួប​ពាណិជ្ជកម្ម​ វេទិកា​ធុរកិច្ច​និង​វិនិយោគ​ សិក្ខាសាលា​និង​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ធុរកិច្ច​និង​វិនិយោគ​នានា​ដើម្បី​ទាក់ទាញ​អ្នកទស្សនា​ពិព័រណ៍​និង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ធុរជន​និង​អ្នកវិនិយោគ​អាច​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម