​សហគមន៍​កសិកម្ម​ស្រុករ​វៀង​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​២០១៩

545
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​សហគមន៍​កសិកម្មរ​ម​ទម​សាមគ្គី​មានជ័យ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​បានរៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ ២០១៩​។​សហគមន៍​មាន​សមាជិក​សរុប​៣៦០​គ្រួសារ​និង​មាន​ភាគហ៊ុន​ចំនួន​៦.៤៥៨​ហ៊ុន​។

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​សហគមន៍​បាន​រកប្រាក់​ចំណូល​សរុប​ប្រចាំឆ្នាំ​២០១៩​បាន​ចំនួន​៤៥៧.២៧០.៧០០​រៀល​ពីមុខ​របរ​ចំនួន​៣​មានដូចជា​៖១,​មុខរបរ​ឥណទាន​។​២,​មុខរបរ​ផ្គត់ផ្គង់​ជី​សិរី​រា​ង្គ​តង់​ជាដើម​។​៣,​មុខរបរ​ទីផ្សារ​លក់​ស្រូវ​សរីរាង្គ​ផលិត​និង​លក់​ទឹក​បរិ​សុ​ទ្ឋ​ផលិត​និង​លក់​លូរ​និង​ជើងតាង​សរសរ​។​

​លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​ដោយមាន​ការចូលរួម​អង្កេត​ការ​ពី​អាជ្ញាធរ​ភូមិ​/​ឃុំ​/​ស្រុក​និង​មានការ​សម្របសម្រួល​ពី​កសិកម្ម​ស្រុក​សហការ​ជាមួយ​ការិយាល័យ​អភិវឌ្ឍ​សហគម​ន៌​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​ខេត្តព្រះវិហារ​ព្រមទាំង​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​ពុ​ទ្ឋ​សាសនា​ដើម្បី​អភិវឌ្ឍ​ន៌​ផងដែរ​។​

​ក្រុមការងារ​ទាំងអស់​បាន​ផ្តាំផ្ញើ​ឱ្យមាន​ការចូលរួម​ឱ្យបាន​ច្រើន​ថែមទៀត​ពី​សមាជិក​សហគមន៍​ក្នុងការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ដែល​អាចជួយ​ប្រជា​សហគមន៍​បាន​ក្នុង​ឆ្នាំ​២០២០​បន្តទៀត​។​ពី​កសិកម្ម​តាម​កិច្ចសន្យា​មានដូចជា​៖១.​កសិករ​មាន​ទីផ្សារ​ស្រាប់​មិន​ភ័យខ្លាច​ឈ្មួញ​ក្រឡុក​។​២.​កសិករ​ទទួលបាន​ជំនួយ​បច្ចេកទេស​និង​ចំណេះដឹង​ផ្សេងៗ​។​៣.​កសិករ​ទទួលបាន​ក​ម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែលមាន​អត្រា​ការប្រាក់​សមរម្យ​។​៤.​កសិករ​ផលិត​នូវ​ស្រូវ​ដំឡូង​ចន្ទីរ​..​ដែល​ទីផ្សារ​ត្រូវការ​និង​តាម​ស្តង់ដា​ការនាំចេញ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ