​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដឹកនាំ​ក្រុមការងារ​សង់ផ្ទះ​១​ខ្នង​ជូន​សមាជិក​ស​.​អ​.​ក​

536
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​១២​ឆ្នាំ​២០១៩​។​លោក​បាន​ដឹកនាំ​ក្រុមការងារ​ក្រោម​ឱវាទ​,​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​,​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះជួយ​លើក​ផ្ទះ​១​ខ្នង​ជូន​សមាជិក​ស​.​អ​.​ក​ខេត្ត​ឈ្មោះ​កឹម​កឿ​ន​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​សំឡាញ​ឃុំ​ត្បែង​មួយ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​

​ផ្ទះ​ធ្វើ​ជូន​មាន​ទំហំ​៤​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥០០.០០០​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ