អភិបាលស្រុក​ចុះ​ពិនិត្យ​រោងដោល​នៅ​សាលាបឋមសិក្សា​ដែលមាន​កា​ខ្វះខាត​

401
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូរ​ឆ្នាំ​២០១៩​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​រួម​និង​មន្ត្រីក្រោមឱវាទ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​បាន​អញ្ជើញ​ចុះទៅពិនិត្យ​រោងដោល​នៅក្នុង​សាលាបឋមសិក្សា​មួយ​ដែលមាន​កា​ខ្វះខាត​ដែល​រោងដោល​នោះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អន្ទិល​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​នៅក្នុង​ឱកាស​នោះ​លោក​ជា​គឹម​សេង​ក្នុងនាម​ជា​ប្រធាន​រដ្ឋបាល​ស្រុក​ដោយ​លោក​ពិនិត្យឃើញ​ពី​ភាព​កង្វះខាត​ជាក់ស្តែង​នៅក្នុង​សាលា​នោះ​លោក​ក៏បាន​ជួយ​ឧបត្ថម​ស​ង្ក័​សី​សម្រាប់​ប្រក់​រោងដោល​ដែលមាន​២​បន្ទប់​ចំនួន​៣០០​សន្លឹក​ដែលមាន​ស្រាប់​។​ពេលបច្ចុប្បន្ន​បាន​ធ្លុះធ្លាយ​ទាំងស្រុង​មូលហេតុ​នេះ​ដែលជា​ហេតុ​បង្កឱ្យមាន​ផល​លំបាក​និង​មាន​ប៉ះពាល់​ដល់​ការ​សិស្ស​ដែល​កំពុង​សិក្សា​រាល់ថ្ងៃ​។​

​ក្រោយពី​លោក​ពិនិត្យ​ទៅលើ​ចំនួន​សិស្ស​ដែល​មក​សិក្សា​ក្នុង​រោងដោល​ក្នុង​សាលាបឋមសិក្សា​ខាងលើ​មិន​តុល្យភាព​និង​រោងដោល​នាពេល​បច្ចុប្បន្ន​ដែលមាន​ចំនួន​តែ​២​បន្ទប់​។​ចំនួន​សិស្ស​មាន​រហូតដល់​ទៅ​១៧៨​នាក់​ឯណោះ​។​លោក​ក៏មាន​គម្រោង​សាងសង់​រោងដោល​ម​ន្ថែ​ម​១​ខ្នង​ទៀត​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​។​

រោងដោល​គ្រោង​សង់​១​ខ្នង​ទៀត​មាន​ទទឹង​៧​ម៉ែត​នឹង​បណ្តោយ​២៤​ម៉ែត​ស្មើរ​និង​៣​បន្ទប់​ដែល​សរុប​ជា​ទឹកប្រាក់​អស់​រហូតដល់​ទៅ​២០​លាន​រៀល​។​ក្នុងនោះ​លោក​អភិបាលស្រុក​ក៏បាន​ឧបត្ថម​ថវិកា​ផ្ទាល់ខ្លួន​លោក​ចំនួន​២​លាន​រៀល​សិន​។​ជាមួយនេះ​លោក​អភិបាលស្រុក​ក៏បាន​ស្នើរ​សុំឱ្យ​ប្រជា​សហគម​ន៏​ដែលជា​អាណាព្យាបាល​សិស្ស​ក្នុង​តំបន់​សហគម​ន៏​ក៏ដូចជា​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ចូលរួម​ផង​៕S/