ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩

587
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​នោះ​ផល​សម្រេច តែង​ហុច​មកវិញ​ផង​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​ព្រោះ​ងាយ​កើតរឿង​ក្តៅក្រហាយ​នាំឱ្យ​ជួប​ភាព​សៅហ្មង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការ បណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោក​ការ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​ក្តី​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ខ្លួន​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​កើត​បញ្ហា​ឡើង​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​រវាសរវៃ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើនទទួលបាន​ផល​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​និង​ពិសេស​បើ​ពឹងពាក់​អ្នកដទៃ​គេ​តែងមាន​ការជួយ​យ៉ាង​ពេញដៃ​ជើង​ថែមទៀត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់ ដែរ ហេតុនេះ​បើ​មិន​ខិតខំ​ខ្លាំង​ទៅលើ​កិច្ចការ​អ្វីមួយ​សំខាន់​តែ​ខកបំណង​ពុំខាន ។ អ្នក​ប្រក​បរបររកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​មិនល្អ​ណា​ឈានចូល​កើត​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​យាយី​ពិសេស​បញ្ហា​ចរាចរ​តែម្តង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​បែកបាក់​ទៅវិញ​ផង​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ភាព​សៅហ្មង​បាន​កើតឡើង​ចំពោះមុខ​ហើយ​ពិសេស អ្នកខ្លះ​អាច​ត្រូវ​រែកពន់​កិច្ចការ​ស្រាយ​មិន​ចេញ​ទៀតផង​។​ដូច្នេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ដើម្បី​ចៀសវាង​ជួប​ព្យុះភ្លៀង​ដែល​សម្រុកចូល​មកហើយ​ទប់ទល់​មិន​ឈ្នះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ចំណូល​គ្រប់ គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ជា​ឱកាសល្អ​សម្រាប់​លោកអ្នក​ប្រកប​ពិធី​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច​ព្រោះ​មាន​តិចតួច​ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​

​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ​ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ ប្រសើរ​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​សត្រូវ​ដែរ​ពីព្រោះ​ងាយ​ត្រូវគេ​ផ្តួល​នាពេល​ក្រោយ​វិញ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​គឺមាន​សន្ទុះ​ជឿន លឿន​ទៅមុខ​ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ដាច់ខាត​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ពុំ​សូវ​បាន​ផ្លែផ្កា​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ម្នាក់ៗ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​សម្រេចចិត្ត​តូចធំ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​បើ​ចង់​ប្រកប ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​ទទួលជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​ទុកចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​សតិ​ក្នុង​ខ្លួន​បើ​ពុំ​នោះទេ​នាំ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ជានិច្ច​។​ការរស់នៅ​ថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​យាយី​គប្បី​ប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​ផ្ដល់​ផល​ល្អ​ទេ​គឺ​តែងមាន​រឿង​រាវ​ចម្រូងចម្រាស​កើត​ទ្បើង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនត្រូវ​លង់​តែ​រឿង​ស្នេហា​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​ផល​លំបាក​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ម្ល៉ោះហើយ​លោកអ្នក បើ​មាន កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនបាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម