អគ្គិភ័យឆេះស្មៅនិងព្រៃក្នុងដីឡូត៍យ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋ​និងរថយន្តពន្លត់អគ្គិភ័យ​ចេញជួយ​បាញ់ពន្លត់ទាន់​ពេល​

285
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ករណីអគ្គិភ័យមួយ បានឆាបឆេះស្មៅនឹងព្រៃយ៉ាង​សន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទាញទុយោទឹកបាញ់​ទប់ស្កាត់និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋបន្តទៀត។

ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះបានកើតឡើងកាលល្ងាចថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងភូមិឫស្សី១ សង្កាត់ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល​កើតហេតុគេបានឃើញក្រុមអេតចាយ បានយកខ្សែភ្លើងចូលទៅក្នុងដីឡូត៍​ដើម្បីដុតយកស្ពាន់ដោយមិនបានពន្លត់ភ្លើង ទើបបណ្ដាលឲ្យរាលដាល​ឆេះស្មៅនិងព្រៃយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនរស់នៅជិតខាង និងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ទាន់ពេលមិន​ឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះខាងលើនេះ បណ្ដាលមកពីការ​ដុតសំរាមមិនបានពន្លត់ឲ្យរលត់អស់ ទើបឆេះរាលដាលដល់ស្មៅនិងព្រៃចេញជា​អណ្ដាត​ភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ​ចេញជួយអន្តរាគមន៍ចំនួន​៤គ្រឿង បាញ់ទប់ស្កាត់ឲ្យរលត់ទៅវិញមិន​រាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ហើយក្នុងហេតុការណ៍នេះដែរ មិនបណ្ដាល​ឲ្យមានអ្នករបួសនោះទេ៕B/Ha