រញ្ជួយ​ដី​សម្លាប់​មនុស្ស​ម្នាក់​និង​រលំ​អាគារ​នៅ​ហ្វីលីពីន​

560
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​រញ្ជួយ​ដី​ខ្លាំង​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​ធ្នូ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់​និង​​បណ្តាល​ឱ្យ​អាគារ​កម្ពស់​៣​ជាន់​ដួលរលំ ជាហេតុ​នាំ​ឱ្យ​មាន​ការរុករក​មនុស្ស​ច្រើន​នាក់​ដែល​ទំនង​ជា​បាន​ជាប់​នៅ​ខាងក្នុង​អាគារ​ដួលរលំ​នោះ​។​

​រញ្ជួយ​ដី​កម្លាំង​៦,៩​រិ​ច្ឆ​ទ័​រ បាន​កើត​ឡើង​នៅ​តំបន់​មួយ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​នៃ​ទីក្រុង​ប៉ា​ដា​ដា​នៅ​ខេត្ត​ដា​វ៉ា​វ ដែល សួរ ។ តំបន់​នេះ បាន​ទទួល​រងគ្រោះ​រញ្ជួយ​ដី​ខ្លាំង​​ជា​បន្ត​បន្ទាប់​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​លោកដូ​ក្លាស កា​ហ្កាស អភិបាល​ខេត្ត​នេះ បាន​និយាយថា អាគារ​លំនៅដ្ឋាន​កម្ពស់​៣​ជាន់​មួយ បាន​ដួលរលំ​នៅ​ក្នុងពេល​រញ្ជួយ​ដី​នៅ​ទីក្រុង​ប៉ា​ដា​ដា​ដោយ​មនុស្ស​មួយចំនួន​បាន​​ជាប់​ខាង​ក្នុង​អាគារ​ដួលរលំ​នោះ ហើយ​ក្រុម​អ្នក​សង្គ្រោះ​បាន​ធ្វើការ​រុក​រុក​និង​សង្គ្រោះ​។​

​លោក​បន្ថែមថា មនុស្ស​មួយចំនួន​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នេះ​៕​ដោយ​៖​សុខា​/sn

អ្នកលក់​ផ្កា​ត្រូវ​បាន​ទាញ​ចេញ​ពី​ជញ្ជាំង​ដួលរលំ​បន្ទាប់​ពី​រញ្ជួយ​ដី​ដែល​បង្ក​ការខូចខាត​ផ្ទះ​ជាច្រើន​នៅ​ទីក្រុង​ប៉ា​ដា​ដា ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃអាទិត្យ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ