ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មាន​គម្រោង​ផ្ទេរ ចា​ឌិន សាន​ចូ ឲ្យ​បាន​មុន លី​វឺ​ភូ​ល និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

307
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​បង្កើន​កិច្ចប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ព្យាយាម​នាំយក​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ត្រឡប់​មកកាន់​ទឹកដី Etihad វិញ ។​
​ ​
​ដោយ​ស្នើសុំ​ឲ្យ​មានការ​ជូនដំណឹង​ទាក់ទិន​នឹង​ការវិវឌ្ឍ​របស់​ខ្សែបម្រើ​ស្លាប សាន​ចូ នេះ​ពេល នេះ ក្លិប​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មិនអាច​រង់ចាំ​យូរ​ទៀត​ទេ ក្នុងការ​ប្រជែង​យក កីឡាករ​រូបនេះ​ស្របពេល​គូប្រជែង​របស់ខ្លួន​កំពុង​សកម្ម​ក្នុង​ការតាម ប្រមាញ់​កីឡាករ​រូបនេះ ផងដែរ​។​
​ ​
សាន​ចូ បាន​ចាក​ចេញពី​ស៊ី​ធី​ចូលរួម​ជាមួយ​ក្លិប ឌ័​រ​ម៉ាន់​ (Dortmund )​ កាលពី​ខែសីហា ​ឆ្នាំ​២០១៧ ដោយបាន​សម្រេចចិត្ត​ផ្ទេរ​ចេញពី​អង់គ្លេស​មុនពេល​ទទួលបាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម ជម្រើស​ដំបូង​។​
​ ​
កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​តំបន់​អឺរ៉ុប​និង​មានឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​ជម្រើសជាតិ​អង់គ្លេស​ដែល​ដឹកនាំ ដោយ​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ។​
​ ​
​ក្លិប Dortmund មិន​ជំទាស់​នឹង​ការចាកចេញ​របស់ សាន​ចូ ទេ ហើយ​បានចាប់ផ្តើម​ស្វែងរក​អ្នក ស្នង​តំណែង​សាន​ចូ​កាលពីដើម​រដូវ​កាល​នេះ ស្របពេល​ក្លិប​ធំៗ​ដូចជា Liverpool Manchester United Real Madrid និង Barcelona កំពុង​ចាប់អារម្មណ៍​។​
​ ​
ទំនាក់ទំនង​របស់ សាន​ចូ ជាមួយ​ក្លិប Dortmund មិនសូវ​ល្អ​ទេ​មួយរយៈ​កន្លងមកនេះ ស្របពេល កីឡាករ​រូបនេះ​រង​ការចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​ក្លិប​និង​អ្នកគាំទ្រ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho)

ទីតាំងផ្សាយពាណិជ្ជកម្ម