សង្គ្រោះ ស្រូវចំនួន៦០០តោន ពីគ្រោះ​អគ្គិភ័យក្នុងរណី ឆ្លងចរន្តអគ្គិសនីក្នុងក្រុងសិរីសោភ័ណ

325
ចែករម្លែក

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ ៖ ក្រុមសមត្ថកិច្ច និងអ្នកជួយបានសង្គ្រោះស្រូវ រាប់ពាន់ការុង ស្មើជាង៦០០តោនឲ្យរួចផុតពីចំណីអគ្គិភ័យ បង្កពីឆ្លងចរន្ត​អគ្គិសនីដែលផ្ទុកក្នុងឃ្លាំងនៃរោងម៉ាស៊ីនកិនស្រូវព្រូហ៊ួតសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ក្នុងឧបទ្ទហេតុកាលពីម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៩។

រថយន្តពន្លត់អគ្គិភ័យ២គ្រឿងរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ៏យ ដឹកនាំដោយ​លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរងទទួល​ផែនការងារគ្រប់គ្រងអាវុធជាតិផ្ទះអគ្គិភ័យ រួមទាំងកងកម្លាំងនគរបាលប្រចាំការ របស់ផែនការងារធនធានមនុស្ស និងប្រជាពលរដ្ឋបានចុះជួយអន្តរាគមន៍ ពន្លត់បានទាន់ពេលវេលា ដែលមិនបណ្តោយឲ្យអគ្គិភ័យ​ឆ្លងរាលដាលដល់ឃ្លាំងផ្ទុកស្រូនោះ។

នៅហេតុការណ៍គ្រោះអគ្គិភ័យនេះផងដែរ លោកហ៊ិល រីយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីអាជ្ញាធរសង្កាត់ចុះទៅជួយផងដែរ។

រោងម៉ាស៊ីនកិនស្រូវមានយីហោ ឆាន គង់ ដែលមានម្ចាស់ ឈ្មោះកីន ហាក់លី ភេទប្រុសអាយុ៥៩ឆ្នាំ ស្ថិតក្នុងភូមិព្រូហ៊ួត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ។

ម្ចាស់រោងម៉ាស៊ីន បានឲ្យដឹងថា៖មុនដំបូងគាត់បានស្នូរផ្ទុះ ហើយក៏ទៅមើលឃើញមាន​អណ្តាតភ្លើងឆេះ ក្នុងរោងម៉ាស៊ីនជិត​ស៊ីទែនប្រេងម៉ាស៊្សូត ដែលធ្វើឲ្យគាត់មានការភ័យស្លន់ស្លោ តែបានបង្កូក​ហៅអ្នកជិតខាងទូរស័ព្ទហៅមន្ត្រី សមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យ​​​​បានជួយអន្តរាគមន៍ដូចខាងលើ។

ជាលទ្ធផលការជួយសង្គ្រោះ ទើបធ្វើឲ្យភ្លើងមិនអាចរាលដាលឆេះឃ្លាំង ដែលផ្ទុកស្រូវប្រមាណជា៦០០តោនដែលមានតម្លៃរាប់សែនដុល្លារអាម៉េរិកនោះ។

ម្ចាស់រោងម៉ាស៊ីន បានថ្លែងអំណរគុណដល់ក្រុមរថយន្តពន្លត់អគិ្គភ័យ និងកងកម្លាំងនគរបាល រួមទាំងប្រជាពលរដ្ឋនៅទីនោះ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម